បច្ចេកវិទ្យា

Tesla សាងសង់ មជ្ឈមណ្ឌលទិន្នន័យ នៅប្រទេសចិន បន្ទាប់ពីមានប្រតិកម្ម និងការភ័យខ្លាចចារកម្ម

ចិន៖ ក្រុមហ៊ុន Tesla បានប្រកាសថា ខ្លួនបានបង្កើតមជ្ឈមណ្ឌល ទិន្នន័យមួយ នៅក្នុងប្រទេសចិនដីគោក ដើម្បីរក្សាទុកព័ត៌មាន ដែលប្រមូលបានពីអ្នកប្រើប្រាស់ បន្ទាប់ពីមានការប្រតិកម្ម ពីអ្នកប្រើប្រាស់ និងមន្ត្រីនៅក្នុង ទីផ្សារយានយន្ត អគ្គិសនីធំបំផុត របស់ពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

អាជ្ញាធរចិន កាលពីខែមីនា បានរឹតត្បិតការប្រើប្រាស់ រថយន្ត Tesla ដោយយោធា និងនិយោជិករបស់ក្រុមហ៊ុន ដែលគ្រប់គ្រងដោយរដ្ឋ ជុំវិញការព្រួយបារម្ភថា រូបភាពពីកាមេរ៉ា នៅលើយានអាចត្រូវបានបញ្ជូន ទៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនផលិត រថយន្តអេឡិចត្រូនិកយក្សអាមេរិក បានបដិសេធថាយានយន្តរបស់ខ្លួន អាចត្រូវបានប្រើ សម្រាប់ចារកម្មនោះ បានបង្កើតមជ្ឈមណ្ឌលទិន្នន័យ នៅខាងក្នុងប្រទេសចិន។

ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើអ៊ីនធើណេត បណ្តាញសង្គមចិន មានឈ្មោះថា Weibo ថា យើងបានបង្កើត មជ្ឈមណ្ឌលទិន្នន័យមួយ នៅក្នុងប្រទេសចិន ដើម្បីរក្សាទុកទិន្នន័យ ក្នុងស្រុក (ប្រមូលដោយរថយន្ត Tesla លក់នៅចិនដីគោក) ហើយយើងនឹងបន្ថែមទៀត ។ វាក៏បានសន្យាថា នឹងថែរក្សាការពារសន្តិសុខ នៃទិន្នន័យនោះ។

ផ្លូវរបស់ក្រុមហ៊ុន Tesla នៅប្រទេសចិន ហាក់ដូចជាក្រាលកៅស៊ូ បន្ទាប់ពីស្ថាបនិក Elon Musk ត្រូវបានផ្តល់ការអនុញ្ញាតដ៏កម្រ ដើម្បីសាងសង់រោងចក្រ ដែលគ្រប់គ្រងទាំងស្រុង នៅទីក្រុងសៀងហៃ បានធ្វើឲ្យវាបង្កើនល្បឿន ដល់ក្បាលកញ្ចប់ នៅក្នុងទីផ្សាររថយន្តអគ្គិសនី ដ៏ធំរបស់ប្រទេសចិន៕ ដោយ៖លី ភីលីព

Most Popular

To Top