ព័ត៌មានអន្តរជាតិ

យន្តហោះប្រយុទ្ធ គ្មានមនុស្សបើក២គ្រឿង ត្រូវប្រព័ន្ធការពារ អាកាសនៅមូលដ្ឋាន ទ័ពអ៊ីរ៉ាក់ បាញ់ទម្លាក់

បរទេស ៖ កាលពីថ្ងៃសុក្រកាសែត The New York Times បានដកស្រង់ប្រភព មិនបញ្ចេញឈ្មោះបាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ “ កងជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់” បានប្រើដ្រូនប្រយុទ្ធ ឬយន្តហោះគ្មាន មនុស្សបើក ដើម្បីវាយប្រហារទៅលើមូលដ្ឋាន ដែលប្រើដោយអាមេរិក នៅប្រទេសអ៊ីរ៉ាក់ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា យ៉ាងហោចណាស់ មានយានគ្មានមនុស្សបើក (UAVs) ចំនួន ២ គ្រឿង ត្រូវបានទម្លាក់ ដោយប្រព័ន្ធ ការពារដែនអាកាស នៅឯមូលដ្ឋាន អាកាស Ain al-Asad ក្នុងប្រទេសអ៊ីរ៉ាក់ កាលពីយប់ថ្ងៃសៅរ៍ នៅពេល ដែលយន្តហោះគ្មានមនុស្ស បើកទាំងពីរគ្រឿងនោះព្យាយាម វាយប្រហារមូលដ្ឋាន ដែលកម្លាំងអាមេរិក កំពុងឈរជើង។

យោធាអ៊ីរ៉ាក់និយាយថា យន្តហោះគ្មានមនុស្សបើកត្រូវបានបំផ្លាញ បន្ទាប់ពីប្រព័ន្ធការពារដែន អាកាសអាមេរិក C-RAM ត្រូវបានធ្វើឱ្យសកម្មនៅឯមូលដ្ឋាន Ain al-Asad ដែលមានទីតាំងស្ថិត នៅក្នុងវាលខ្សាច់ភាគខាងលិច របស់ប្រទេសអ៊ីរ៉ាក់ ។

ការវាយប្រហារ ដែលត្រូវបានចោទប្រកាន់ធ្វើឡើង បន្ទាប់ពីកាសែត The New York Times បានរាយការណ៍ដោយដកស្រង់ ប្រភពពីសហរដ្ឋអាមេរិកថា“ កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់” បានប្រើដ្រូនប្រយុទ្ធ ក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីវាយប្រហារមូលដ្ឋាន ដែលប្រើដោយ អាមេរិកនៅអ៊ីរ៉ាក់៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top