ព័ត៌មានអន្តរជាតិ

ការសិក្សាព្រមាន​ ៖ មនុស្សវ័យជំទង់ ចំណាយពេលច្រើន ជាង៣ម៉ោង ក្នុងមួយថ្ងៃជាមួយស្មាតហ្វូន របស់ពួកគេធ្វើឲ្យធាត់ខ្លាំង

កូរ៉េ ៖ ការសិក្សាមួយបាន ព្រមានថា ការប្រើប្រាស់ស្មាតហ្វូន កម្រិតមធ្យម ៣ ម៉ោង ក្នុងមួយថ្ងៃសម្រាប់ មនុស្សវ័យជំទង់បង្កើន ហានិភ័យយ៉ាងខ្លាំងដល់ពួកគេ ដោយធ្វើឲ្យធាត់ លើសទម្ងន់ ឬធាត់ខ្លាំង ព្រមទំាងផលវិបាក សុខភាពរួមមានជំងឺ ទឹកនោមផ្អែម និងជំងឺបេះដូង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យកូរ៉េ បានស្វែង រកការផ្សារភ្ជាប់គ្នា រវាងការប្រើប្រាស់ស្មាតហ្វូន ការផ្ទុកលើសទម្ងន់ និងអាកប្បកិរិយា ទាក់ទងនឹងសុខភាព ក្នុងចំណោម មនុស្សវ័យ ជំទង់ប្រហែល ៥៣.០០០ នាក់ ។ ពួកគេបានរកឃើញថា សូម្បីតែចំណាយ ពេល២ម៉ោង ក្នុងមួយថ្ងៃតាម អ៊ីនធើណេត នៅលើឧបករណ៍ក៏ត្រូវបានផ្សារ ភ្ជាប់ទៅនឹង ទម្លាប់មិនល្អ ដូចជាការបរិភោគអាហារ គ្មានជាតិស្ករ ផ្លែឈើ និងបន្លែតិច។

ក្រុមស្រាវជ្រាវបាននិយាយថា ពេលវេលាបញ្ចាំងអាចត្រួសត្រាយផ្លូវ ដល់ការធាត់ជ្រុលតាមរយៈផ្លូវ ដូចជាការរំខាន ដំណេកការប៉ះពាល់ ទីផ្សារចំណីអាហារ និងការបរិភោគអាហារ ដែលមិនមានស្មារតី ខណៈកំពុងប្រើអ៊ីនធើណេត ។ អត្រានៃភាពធាត់របស់កុមារ កំពុងកើនឡើងនៅក្នុងប្រទេស ជាច្រើនរួមមាន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។

ក្មេងជំទង់ដែលលើសទម្ងន់ ឬធាត់គឺងាយនឹងធាត់ ដូចមនុស្សធំបង្កើនហានិភ័យ នៃផលវិបាកសុខភាពរួមមាន ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ អ្នកស្រាវជ្រាវ និងអ្នកជំនាញ ខាងរោគរាតត្បាត បាននិយាយថា លោកស្រី Hannah Oh មកពីសាកលវិទ្យាល័យកូរ៉េ នៅទីក្រុងសេអ៊ូល បានសិក្សាមុនៗ បានបង្ហាញថា ការមើលទូរទស្សន៍ គឺជាកត្តាសំខាន់មួយដែលបង្កើនហានិភ័យ នៃការធាត់ចំពោះកុមារ និងមនុស្សវ័យជំទង់ ។

ទោះយ៉ាងណានាង បានបន្ថែមទៀតថា គេដឹងតិចតួចអំពីផលប៉ះពាល់ នៃពេលវេលាអេក្រង់ ទំនើបដូចជាការប្រើប្រាស់ ស្មាតហ្វូនទៅលើរបបអាហារ និងការធាត់ ។ ទិន្នន័យរបស់យើងបានបង្ហាញថា ទាំងពេលវេលា នៃការប្រើប្រាស់ស្មាតហ្វូន និងប្រភេទមាតិកា អាចជះឥទ្ធិពលដោយឯករាជ្យ ទៅលើរបបអាហារ និងភាពធាត់ ចំពោះមនុស្សវ័យជំទង់ ៕ ដោយ៖លី ភីលីព

Most Popular

To Top