ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីប្រចាំថ្ងៃខ្ពស់ចាប់តាំងពី ផ្ទុះជំងឺ

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៥១៥នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ គឺចំនួនអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តំាងពីឆ្លងរាតត្បាតដែលកើតឡើង ក្នុងប្រទេសនេះកាលពីឆ្នាំមុន ។

ក្រសួងបានឲ្យដឹងថា ការឆ្លងជំងឺ ក្នុងនោះរាប់ទាំងអ្នកឆ្លងជំងឺក្នុងស្រុកចំនួន៥០៣នាក់ និង១២នាក់ ជាអ្នកនាំចូលពីខាងក្រៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ១២.១៥០នាក់ ។

ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ ចំនួន៤៩៥នាក់ ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងការទីតាំងនានាដែលបានធ្វើចត្តាឡីស័ក ឬតំបន់បិទខ្ទប់ ។ ក្នុងលក្ខខណ្ឌនៃតំបន់ជាច្រើនទៀត ចំនួន៣២៧នាក់ ត្រូវបានរកឃើញនៅខេត្ត Bac Giang ភាគខាងជើងប្រទេស ដែលជាតំបន់ឆ្លងរាលដាល ខ្លំាង ហើយចំនួន ១៣៧នាក់ នៅភាគខាងត្បូង ក្រុងហូជីមិញ និង១៣នាក់ នៅភាគខាងត្បូងខេត្ត Tien Giang ។

ភាគច្រើននៃអ្នកទាំងនោះ គឺបានប៉ះពាល់ផ្ទាល់អ្នកដែលឆ្លងជំងឺពីមុន ឬមានពាក់ព័ន្ធនឹងការនៅប្រមូលផ្តុំគ្នានៃ តំបន់ដែលមានអ្នកឆ្លងជំងឺ ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ វៀតណាម មានអ្នកឆ្លងជំងឺសរុបដែលបានចុះក្នុងបញ្ជីចំនួន១០.៤៨៣នាក់ ដែលជាអ្នកឆ្លងក្នុងសហគមន៍ ក្នុងនោះចំនួន៨.៩១៣នាក់ បានរកឃើញចាប់តាំងពីមានការផ្ទុះជំងឺលើកដំបូង នៅចុងខែមេសា ។ ក្រសួងសុខាភិបាលបានបញ្ជាក់ដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Most Popular

To Top