ព័ត៌មានអន្តរជាតិ

ថ្ងៃនេះវៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៣០០ករណី សរុបកើនឡើងដល់ជាង ១៣០០០នាក់

ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣១១ ករណីរួមមានការឆ្លងក្នុងស្រុកចំនួន ៣០០ ករណី និងការនាំចូលចំនួន ១១ ករណី ដែលចំនួនសរុបកើនឡើងដល់ ១៣,២១១ករណី ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមករណីសហគមន៍ចំនួន ១៣៧ ករណីត្រូវបានរកឃើញនៅភាគខាងត្បូងទីក្រុងហូជីមិញ ៩៦ករណី នៅភាគខាងជើងខេត្ត Bac Giang និង ២៧ករណី នៅភាគកណ្តាលទីក្រុង Da Nang ។

ភាគច្រើននៃករណីថ្មីត្រូវបានគេរកឃើញថា ជាទំនាក់ទំនងនៃករណី ដែលបានបញ្ជាក់ពីមុន ឬភ្ជាប់ទៅនឹងចង្កោមនៃការបង្ករោគនៅតាមមូលដ្ឋាន។

ក្រសួងបានរាយការណ៍ថា អ្នកជំងឺកូវីដ-១៩ ចំនួន ២ នាក់ទៀតបានស្លាប់ ដោយសារការឆ្លងរាលដាល នៃវីរុសនៅប្រទេសនេះ ដែលធ្វើអោយចំនួនអ្នកស្លាប់កើនឡើងដល់ចំនួន ៦៦ នាក់

នៅទូទាំងប្រទេសវៀតណាម អ្នកជំងឺសរុប ៥,២២៩ នាក់ បានជាសះស្បើយពីជំងឺរាតត្បាត ដោយមានអ្នកជាសះស្បើយថ្មីកើនឡើងរហូតដល់ ១៧៥ នាក់កាលពីថ្ងៃសៅរ៍។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសវៀតណាមបានចុះបញ្ជីករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១១,៥១៣ ករណី ក្នុងនោះមាន ៩,៩៤៣ ករណីត្រូវបានរកឃើញចាប់តាំងពីការផ្ទុះឡើង ចុងក្រោយបង្អស់នៅចុងខែមេសាកន្លងទៅនេះ៕ដោយ ឈូក បូរ៉ា

Most Popular

To Top