អង់គ្លេស ៖ ៤ សតវត្សរ៍ និងមួយឆ្នាំបន្ទាប់ពីកប៉ាល់ មនុស្សយន្តគ្មានមនុស្សបើក Mayflower បានចាកចេញពី Plymouth ចក្រភពអង់គ្លេស ក្នុងដំណើរជា ប្រវត្តិសាស្រ្ត របស់ខ្លួនទៅកាន់អាមេរិក តាមនាវា មួយផ្សេងទៀត ដែលមានឈ្មោះដូចគ្នា បំពាក់ដោយបញ្ញា សិប្បនិម្មិត នឹងធ្វើដំណើរម្តងទៀត សម្រាប់គោលបំណង ខុសគ្នាយ៉ាងខ្លាំងនេះ បើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
នាវា Mayflower នេះគឺជាកប៉ាល់មនុស្ស យន្តដ៏ទំនើបមិនដឹកគ្មាន មនុស្សនាវិក ឬអ្នកដំណើរ។ ត្រូវបានគេស្គាល់ថា ជាកប៉ាល់ ស្វ័យយ័រ Mayflower (MAS) មានចម្ងាយ១៥ ម៉ែត្រកំពុងត្រូវ បានសាកល្បង ដោយបច្ចេកវិទ្យា ស៊ើបការណ៍សិប្បនិម្មិត ទំនើបសម្រាប់ការឆ្លង កាត់អាត្លង់ទិច ដែលអាចចំណាយ ពេលដល់ទៅ ៣ សប្តាហ៍ ។
វាជាផ្នែកមួយនៃគម្រោង មានគោលបំណងធ្វើបដិវត្តការ ស្រាវជ្រាវសមុទ្រលើប្រធានបទ ដូចជាការឡើងកម្ដៅផែនដី ការបំពុលបរិស្ថាន និងរបៀប មនុស្សជាតិ បានជះឥទ្ធិពលដល់ជីវិតសមុទ្រ ។ ក្រុមហ៊ុន IBM បានសាងសង់កប៉ាល់ជាមួយអង្គការស្រាវជ្រាវ ធនធានមិនរក ប្រាក់ចំណេញ ProMare បានបញ្ជាក់ថា MAS បានចាប់ផ្តើមដំណើរ របស់ខ្លួននៅដើមថ្ងៃអង្គារនេះ ។
យាន Mayflower ដ៏រ៉ូមែនទិកនេះនឹង ធ្វើដំណើរដូចគ្នា ចម្ងាយ ៣.៣៤៩ ម៉ាយល៍បានចាកចេញ ដោយធ្វើដំណើរពី Plymouth ចក្រភពអង់គ្លេស ចុះចតនៅ Provincetown លើ Cape Cod មុនពេលធ្វើដំណើរ ទៅកាន់ Plymouth, Massachusetts ។ ក្រៅពីត្រូវបានបំពាក់ ដោយភាពវៃឆ្លាតសិប្បនិម្មិត វាមានឧបករណ៍ចាប់សញ្ញាចំនួន ៣០ នៅលើការប្រមូលទិន្នន័យ នៅលើនាវា និងឧបករណ៍គែមចំនួន ១៥ ដែលវិភាគទិន្នន័យ ៕ដោយ៖លី ភីលីព