ព័ត៌មានអន្តរជាតិ

ស្ថាបនិកក្រុមហ៊ុនមេរបស់ TikTok បរិច្ចាគលុយផ្ទាល់ ខ្លួនជាង៧៧លានដុល្លារ សម្រាប់មូលនិធីអប់រំមួយ

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែត The Bloomberg នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ស្ថាបនិក របស់ក្រុមហ៊ុន ByteDance Ltd. ដែលជាក្រុមហ៊ុន មេរបស់កម្មវិធី កំសាន្តយក្ស TikTok លោក Zhang Yiming ត្រូវបានគេដឹងថា បានសម្រេចចិត្តបរិច្ចាគ ប្រាក់ប្រមាណ ជា៥០០លានយ័ន ឬត្រូវជា៧៧,៣លានដុល្លារអាមេរិក ទៅឲ្យមូលនិធិអប់រំមួយនៅឯ ស្រុកកំណើតរបស់លោក ។

ប្រភពដដែលបាន សរសេរទៀតថា បុរសមហាសេដ្ឋីខ្ទង់ពាន់លានដុល្លារ វ័យ៣៨ឆ្នាំរូប នេះបានផ្ទេរលុយទាំងនោះទៅផ្ទាល់ ឲ្យមូលនិធិដែលត្រូវបានស្គាល់ ឈ្មោះថា Fangmei Educational Development ដែលស្ថិត នៅក្នុង ទីក្រុង Longyan ភាគអាគ្នេយ៍ដោយភាគច្រើន យកទៅប្រើប្រាស់សម្រាប់កិច្ចការងារ ហេដ្ឋារចនាសម្ព័ន្ធអប់រំបច្ចេកវិទ្យាព្រម ទាំងការសាងសង់ទីកន្លែងស្នាក់នៅ សម្រាប់សិស្សជាដើម។

គួរឲ្យដឹងដែរថា បុរសរូបនេះ គឺជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតទី៤ របស់ប្រទេសចិនពោល គឺប្រមាណរហូតទៅដល់ ៤៤,៥ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុន ByteDance បច្ចុប្បន្នមានតម្លៃ រហូតទៅដល់២៥០ពាន់លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top