ព័ត៌មានអន្តរជាតិ

បុរាណវិទូ​ ៖ DNA រកឃើញ នៅក្នុងរូងភ្នំ ស៊ីបេរី បង្ហាញពីមនុស្ស២ ប្រភេទធ្លាប់រស់ នៅកាល៤៤ ០០០ ឆ្នាំមុនរវាង Denisovans និង Neanderthals

ស៊ីបេរី ៖ អ្នកបុរាណវិទ្យាសិក្សា លើ DNA បានរកឃើញ នៅក្នុងរូងភ្នំស៊ីបេរី បានបាននិយាយថា មនុស្សសម័យដើម២ ប្រភេទ ប្រហែលជាធ្លាប់រស់នៅ ជាមួយ គឺមនុស្សបុរាណ Denisovans និង Neanderthals កាលពីជាង ៤៤,០០០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកជំនាញ មកពីវិទ្យាស្ថាន Max Planck សម្រាប់ការវិវឌ្ឍន៍មនុស្សសាស្ត្រ នៅទីក្រុងLeipzigប្រទេសអាល្លឺម៉ង់បានវិភាគ លើដីល្បាប់ពីរូងភ្នំ Denisova នៅលើភ្នំ Altai របស់ស៊ីបេរី ។ ល្អាងនេះបានផ្តល់ឈ្មោះ របស់វា Denisovans ដែលជាប្រភេទមនុស្សបុរាណ ត្រូវបានរកឃើញដំបូង នៅទីនោះក្នុងឆ្នាំ ២០០៨ ប៉ុន្តែបានរស់នៅពាសពេញ ទ្វីបអាស៊ីនៅដើម Palaeolithic ។

គ្រោងឆ្អឹង Neanderthal ក៏ត្រូវបានគេរកឃើញនៅក្នុងរូងភ្នំ រួមជាមួយឆ្អឹងពីក្មេង ដែល DNAបានបង្ហាញថា វាមានម្តាយ Neanderthal និងឪពុក Denisovan ។ ទោះបីជានេះបង្ហាញថា ប្រភេទមនុស្សបុរាណទាំងនោះ បានជួបនៅក្នុងតំបន់ ក៏ដោយនៅសល់តែឆ្អឹង រាយប៉ាយ ហើយបំណែកឆ្អឹង និងធ្មេញចំនួន ៨ បានមកពីល្បាប់ល្អាង ៣០០.០០០ ឆ្នាំ ។

នេះបានធ្វើឲ្យគេមិនអាចដឹង អំពីប្រវត្តិការងារនៃល្អាងនេះ ដោយលម្អិត ឬចងឧបករណ៍ជាក់លាក់ ព្រមទាំងវត្ថុបុរាណ ផ្សេងៗទៀត ទៅនឹងប្រភេទមនុស្ស បុរាណ hominin ជាក់លាក់មួយ ។ ទោះយ៉ាងណាការវិភាគ DNA បានអនុញ្ញាតឲ្យក្រុមធ្វើផែនទី នៅពេលមានប្រភេទ មនុស្សបុរាណផ្សេងៗគ្នា កាន់កាប់រូងភ្នំដោយ Denisovans បានមកដល់មុនគេនៅដើម ២៥០,០០០ ឆ្នាំមុន ៕ដោយ៖លី ភីលីព

Most Popular

To Top