បរទេស៖ ឯកសារសម្ងាត់ពីក្រសួងការពារជាតិ របស់ប្រទេសអង់គ្លេស ដែលមានសេចក្តីលម្អិត ស្តីពីនាវាចម្បាំងអង់គ្លេស និងប្រតិកម្មដ៏ខ្លាំងក្លារបស់រុស្ស៊ី ចំពោះការធ្វើដំណើររបស់នាវា នេះកាត់តាមសមុទ្រខ្មៅ ត្រូវបានគេប្រទះឃើញ នៅចំណងរថយន្តក្រុងមួយកន្លែង ក្នុងប្រទេសអង់គ្លេស ភាគខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ឯកសារមានកម្រាស់ជិត៥០ទំព័រ ត្រូវបានសមាជិក សាធារណៈមួយរូប ប្រទះឃើញ នៅលើគំនរសម្រាបខាងក្រោយ ចំណងរថយន្តក្រុង ក្នុងទីក្រុង Kent កាលពីព្រឹកថ្ងៃអង្គារ ប៉ុន្តែសមាជិករូបនោះ សុំមិនបញ្ចេញឈ្មោះនោះទេ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Salt Wire នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិបាននិយាយថា ខ្លួនត្រូវបានគេជូនដំណឹង កាលពីសប្ដាហ៍មុន អំពីហេតុការណ៍ ដែលសមាជិកសាធារណៈ ប្រទះឃើញឯកសារ ការពារជាតិរសើបនេះ។
មន្ត្រីនាំពាក្យមួយរូប បាននិយាយថា “ក្រសួងចាត់ទុកសន្តិសុខព័ត៌មាន ជារឿងដ៏សំខាន់ក្រៃលែង ហើយការស៊ើបអង្កេត បានចាប់ផ្តើមធ្វើឡើង។ បុគ្គលិកដែលពាក់ព័ន្ធ បានរាយការណ៍ ពីការបាត់បង់នៅពេលនោះ ហើយវានឹងមិនសមនោះទេ ដើម្បីផ្តល់ការអត្ថាធិប្បាយបន្ថែមទៀត”៕ ប្រែសម្រួល៖ប៉ាង កុង