បរទេស ៖ ប៉ូលីសអូស្រ្តាលី បាននិយាយកាលពីថ្ងៃច័ន្ទទី ២៨ មិថុនាថា អ្នកដេកហាលថ្ងៃអាក្រាតកាយ ២នាក់ ដែលបានរត់ចូលព្រៃ បន្ទាប់ពីភ្ញាក់ផ្អើល ដោយសារឃើញសត្វក្តាន់មួយក្បាលនោះ គឺត្រូវបានជួយសង្គ្រោះ ហើយក៏ត្រូវបាន ផាកពិន័យជាបន្ទាន់ផងដែរ ចំពោះការបំពានច្បាប់នៃជំងឺឆ្លង ។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់ប៉ូលីសថា បុរសទាំង២នាក់នោះ បានទៅដេកហាលថ្ងៃនៅឆ្នេរដាច់ស្រយាលមួយ នៅភាគខាងត្បូងទីក្រុងស៊ីដនី មុនពេលពួកគេបាន រត់ចូលឧទ្យានជាតិ ដើម្បីរត់គេចពីសត្វ ។
សេវាកម្មគ្រាអាសន្នបាន ប្រតិបត្តិការស្វែងរក នៅលើដីនិងអាកាស បន្ទាប់ពីអ្នកទាំងពីរនាកនោះ បានអំពាវនាវរកជំនួយភ្លាមៗ បន្ទាប់ពីមេឃងងឹត នៅថ្ងៃអាទិត្យ ។
បុរសវ័យ ៣០ ឆ្នាំម្នាក់ “អាក្រាត និងកាន់សាកាដូ” ត្រូវបានរកឃើញមុនគេ នៅលើផ្លូវដើរ ចំណែកបុរសអាយុ ៤៩ ឆ្នាំម្នាក់ទៀតដែលស្លៀកពាក់ផ្នែកខ្លះ ត្រូវបានគេរកឃើញ នៅពេលក្រោយ។
ស្នងការប៉ូលីសរដ្ឋ New South Wales លោក Mick Fuller បាននិយាយថា “ វាពិបាកក្នុងការធ្វើច្បាប់ប្រឆាំងនឹងមនុស្សបែបភ្លីភ្លើ៕
ប្រែសម្រួលៈ ណៃ តុលា