គ្រប់គ្នាដឹងហើយថាថ្មីៗនេះ ដបស្រាបៀរ កម្ពុជា ត្រូវបានប្តូររចនាបទថ្មី មើលទៅស្អាតប្រណិត ស័ក្តិសមជាមួយនឹងរសជាតិ ដ៏ទាន់សម័យរបស់ស្រាបៀរ។ ក៏ប៉ុន្តែ តើដបថ្មីមានលក្ខណៈពិសេសអ្វីខ្លះ ដែលធ្វើឲ្យទាក់ទាញខ្លាំងបែបនេះ?
ទី១រចនាបទខ្មែរ៖ ដបថ្មីមានបញ្ចូលក្បូរក្បាច់ រចនាខ្មែរព័ទ្ធជុំវិញ បង្ហាញអំពីអត្តសញ្ញាណជាតិ ដោយផ្នែកខាងឆ្វេងមានពាក្យ “ស្រាបៀរ កម្ពុជា” លេចឡើងយ៉ាងឡូយ មើលទៅល្អប្រណិត ប្លែកមិនធ្លាប់មាននៅកម្ពុជា។
ទី២ ឡូហ្គោ៖ឡូហ្គោដបថ្មីមានរចនាបទ យ៉ាងទាន់សម័យដូចទៅនឹងឡូហ្គោកំប៉ុង ដោយមានពាក្យជាភាសាអង់គ្លេស “CAMBODIA” ដែលឆ្លុះបង្ហាញពីដំណើរឆ្ពោះទៅមុខ របស់ក្រុមហ៊ុន។ មួយវិញទៀត ឡូហ្គោដបថ្មីប្រើប្រាស់ឡាប៊ែល PSL មានគុណភាពខ្ពស់។
ទី៣ Cooler Tester៖សញ្ញាផ្កាយនៅត្រង់ចំណុចនៃកដប គឺមានភ្ជាប់ជាមួយនឹង Cooler Tester បញ្ជាក់ពីភាពត្រជាក់របស់ស្រាបៀរ ពោលគឺនៅពេលសីតុណ្ហាភាព ត្រជាក់កម្រិតពី ៦ទៅ៨អង្សាសេ ពណ៌របស់វា នឹងប្រែទៅជាពណ៌ខៀវ វាគឺជាលក្ខណៈពិសេសមិនធ្លាប់មាននៅកម្ពុជា។
ទី៤គម្របដប៖ ដបស្រាបៀរ កម្ពុជា ថ្មីមានគម្របងាយស្រួលបើក ដោយគ្រាន់តែទាញដោយដៃតែប៉ុណ្ណោះ ក៏អាចបើកបានភ្លាមតែម្តង។
លក្ខណៈទាំងនេះហើយ ដែលធ្វើឲ្យរូបភាពទាំងមូល នៃរចនាបទថ្មីនេះ ទាក់ទាញភ្នែកអ្នកមើល ហើយស័ក្តិសមជាស្រាបៀរ មានគុណភាពខ្ពស់ រូបរាងប្រណិត និងរសជាតិឆ្ងាញ់អស្ចារ្យ ដែលត្រូវបានផលិតនៅប្រទេសកម្ពុជា៕ ពិសាដោយការទទួលខុសត្រូវ។