បច្ចេកវិទ្យា

១ថ្ងៃក្រោយលាលែង​ ពីតំណែង CEO ទ្រព្យ របស់មហាសេដ្ឋីទី១ ស្ទុះឡើង ៨ពាន់លានដុល្លារ

រយៈពេលត្រឹម១ថ្ងៃ ក្រោយ លោក Jeff Bezos លាលែងពីតំណែង CEO Amazon សម្រាកពីការទទួលខុសត្រូវ ដ៏ខ្ពស់ ទ្រព្យរបស់លោក បន្តកើនឡើងខ្ពស់បំផុត មិនធ្លាប់មាន ២១១ ពាន់លានដុល្លារ ដោយកើនឡើង ប្រមាណ ៨,៤ ពាន់លានដុល្លារ នៅបើយោងតាមសារព័ត៌មាន Bloomberg ។

ហេតុផលសំខាន់ ធ្វើឱ្យទ្រព្យមហាសេដ្ឋីទី១ នៅបន្តកើនឡើងក៏ព្រោះតែ មន្ទីរបញ្ចកោណអាមេរិច លុបចោលកុងត្រាសេវាកម្ម Cloud Computing ដែលមានតម្លៃ ១០ពាន់លានដុល្លារ ពីក្រុមហ៊ុន Microsoft Corp នៅឆ្នាំ២០១៩ ហើយងាកមករក Amazon វិញម្ដង។ ហេតុការណ៍នេះ ក៏ធ្វើឱ្យភាគហ៊ុន Amazon កើនឡើងដល់ទៅ ៤,៧% ។

ក្រោយពី Jeff Bezos ចុះចេញពីតំណែង CEO Amazon ដោយប្ដូរទៅជា ប្រធាននៃក្រុមប្រឹក្សាភិបាល លោកនៅតែជាម្ចាស់ភាគហ៊ុនដ៏ច្រើនរបស់ Amazon ដោយមានប្រមាណជាង ១១% ផងដែរ។

គួរបន្ថែមថា ហេតុផល នៃការផ្លាស់ប្ដូរ CEO ព្រោះតែ ភាពទទួលខុសត្រូវ ខ្ពស់ ផ្ដល់ភាពលំបាក មិនអាចឱ្យ Jeff Bezos ផ្ដោតលើការងារដទៃទៀតបានច្រើន ។ ប៉ុន្ដែទោះយ៉ាងណាក្នុង នាមជាប្រធាន នៃក្រុមប្រឹក្សាភិបាល គាត់នៅតែបន្តចូល រួមតួនាទីសំខាន់ក្នុង Amazon បានដដែល ៕ sabay

Most Popular

To Top