ព័ត៌មានអន្តរជាតិ

Microsoft អំពាវនាវឲ្យអ្នកប្រើ Windows អាប់ដេតសុវត្ថិភាពភ្លាមៗ​ មុនពេលព័ត៌មានផ្ទាល់ខ្លួន របស់ពួកគេត្រូវបាន សម្របសម្រួលយ៉ាងខ្លាំង

អាមេរិក ៖ ក្រុមហ៊ុន Microsoft ជំរុញឲ្យអ្នកប្រើ Windows អាប់ដេតសុវត្ថិភាពភ្លាមៗ បន្ទាប់ពីអ្នកស្រាវជ្រាវ បានរកឃើញភាពងាយ រងគ្រោះធ្ងន់ធ្ងរនៅក្នុងប្រព័ន្ធ ប្រតិបត្តិការ ដែលអាចធ្វើឲ្យពួក Hacker ដំឡើង កម្មវិធីមើល និងលុបទិន្នន័យថ្មី នៅលើកុំព្យូទ័ររបស់អ្នក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ មានភាពងាយរងគ្រោះធ្ងន់ធ្ងរ នៅក្នុងប្រព័ន្ធប្រតិបត្តិការ របស់ខ្លួនដែលអាចធ្វើឲ្យពួក Hacker តំឡើងកម្មវិធីមើល និងលុបទិន្នន័យរឺក៏បង្កើត គណនីអ្នកប្រើប្រាស់ថ្មី ។ ភាពងាយរងគ្រោះត្រូវ បានគេស្គាល់ថា ជា PrintNightmare នៅក្នុង Windows Print Spooler ជាកម្មវិធីសូហ្វវែរ ដែលដំណើរការ តាមលំនាំដើមនៅលើ Windows ។

Windows Print Spooler ជួយកុំព្យូទ័រ របស់អ្នកធ្វើអន្តរកម្ម ជាមួយម៉ាស៊ីនបោះពុម្ព និងគ្រប់គ្រងការងារ បោះពុម្ពទាំងអស់ នៅក្នុងជួររបស់អ្នក ។ បើយោងតាមក្រុមហ៊ុន Microsoft ថា រាល់កំណែ របស់ Windows ទាំងអស់ងាយរងគ្រោះ រួមទាំងការចេញផ្សាយ ដ៏ធំបំផុត របស់ខ្លួនគឺ Windows 10. u998 ។

Most Popular

To Top