បច្ចេកវិទ្យា

Apple គ្រោងចេញលក់ MacBook Pro ធ្វើការអាប់ដេត នៅចុងឆ្នាំនេះជាមួយអំពូល mini-LED ១០,០០០ធ្វើឲ្យពណ៌កាន់តែភ្លឺ និងប្រើប្រាស់ ថាមពលតិច

អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងតែរកប្រាក់ ចំណេញ ពីការលក់កុំព្យូទ័រម៉ាក Mac របស់ខ្លួន ដែលកើនឡើង ដោយសារការរីករាលដាល នៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស នឹងត្រូវគេរាយការណ៍ថា នឹងផ្តល់ឲ្យកុំព្យូទ័រ MacBook Pro យ៉ាងខ្លាំង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

កុំព្យូទ័រយួរដៃថ្មីដែលគ្រោង នឹងចេញផ្សាយនៅចន្លោះខែកញ្ញា និងវិច្ឆិកានឹង មានអេក្រង់មួយ ប្រើអំពូល LED ខ្នាតតូចចំនួន ១០,០០០ ដើម្បីធ្វើឲ្យមានពន្លឺភ្លឺច្បាស់ កាន់តែជ្រៅជាងមុន និងមានអំពូល Backlight ត្រូវបានធ្វើមូលដ្ឋា នីយកម្ម ។ អេក្រង់ថ្មី ដែល Apple សំដៅទៅលើអេក្រង់ប្រភេទ Liquid Retina XDR ត្រូវបានដាក់លក់រួច ហើយនៅលើ iPad Pro ទំហំ ១២.៩ អ៊ីញចេញផ្សាយកាលពីខែមេសា ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា កុំព្យូទ័រយួរដៃស៊េរីថ្មីត្រូវបានគេស្មានថា អាចប្រើបានមុនប៉ុន្តែភាពស្មុគស្មាញនៅជុំវិញអេក្រង់ប្រភេទ mini -LED ថ្មីបានផលិតឡើង។ ម៉ាស៊ីន MacBook Pro ថ្មីក៏នឹងប្រើថាមពលតិច ដោយសារតែដំណើរការលើបន្ទះឈីប M1 របស់ Apple ត្រូវបានគេជឿថា ជា M1X ។

បន្ទះឈីប M1X ថ្មីមានថាមពល និងលឿនជាងបន្ទះឈីប M1 បច្ចុប្បន្នដែលផ្តល់ថាមពលដល់iPads ថ្មីក៏ដូចជាម៉ាស៊ីនម៉ាកផ្សេងៗគ្នាក្នុងត្រកូលApple។ បន្ទះឈីបថ្មីនេះអាចមាន ១០ ស្នូល ហើយ៨ គ្រាប់សម្រាប់តម្រូវការ ដែលមានសមត្ថភាពខ្ពស់ និង ២ ទៀតដែលសន្សំសំចៃ ថាមពលសំរាប់កិច្ចការ ដូចជាការបើកគេហទំព័រ ។

បន្ទះឈីប M1 បច្ចុប្បន្នមាន ៨ ស្នូលដែលក្នុងនោះ ៤ គឺដំណើរការខ្ពស់ហើយ ៤ ទៀតស៊ីថាមពល។ បច្ចុប្បន្នក្រុមហ៊ុន Apple មានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា កំពុងដំណើរការផ្លាស់ប្តូរត្រកូល Mac ទាំងមូលទៅជាបន្ទះឈីបដែលរចនាដោយក្រុមហ៊ុន Apple ចំណែកឯពីមុនវាត្រូវ បានគេប្រើការរចនា និងផលិតដោយក្រុមហ៊ុន Intel ៕ដោយ៖លី ភីលីព

Most Popular

To Top