បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាក្រុមហ៊ុនយក្ស Amazon ត្រូវបានគេជឿជាក់ថា បានកំពុងតែទទួលរង នូវការពិន័យជាទឹកប្រាក់ រហូតទៅដល់ ៨៨៦,៦លានដុល្លារ រួចទៅហើយក្រោយត្រូវ បានគេចោទប្រកាន់ថា បានរំលោភច្បាប់ការពារ ទិន្នន័យជូនអ្នកប្រើប្រាស់ ។
ការពិន័យ ដែលត្រូវបានធ្វើឡើង ដោយគណកម្មការជាតិ នៃប្រទេស Luxembourg សម្រាប់កិច្ចការងារ ការពារទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលបានអះអាងថា ក្រុមហ៊ុនលក់ទំនិញ អនឡាញមួយនេះ បានដំណើរការលើទិន្នន័យឯកជន នៃអ្នកប្រើប្រាស់ ដោយមិនគោរពតាមច្បាប់ឡើយ។
ទោះបីជាយ៉ាងណាក្តី ជាការឆ្លើយតបក្រុមហ៊ុន Amazon និងអ្នកនាំពាក្យបានបញ្ជាក់ថា ការដាក់ពិន័យនេះគឺ មិនអាចទទួលយកបានឡើយ ហើយក្រុមហ៊ុននឹង ធ្វើការប្តឹងប្រឆាំងវិញ យ៉ាងខ្លាំងក្លាពីព្រោះមកដល់ពេលនេះ គឺមិនមានទិន្នន័យណា ដែលត្រូវបានបែកធ្លាយចេញនោះទេ៕
ប្រែសម្រួល៖ស៊ុនលី