ព្រឹត្តិការណ៍

តួកគីព្រមានអាមេរិកថា នឹងសម្លឹងមើលទីផ្សារផ្សេង ប្រសិនមិនព្រមប្តូរចិត្តពាក់ព័ន្ធ ការទិញលក់យន្តហោះចម្បាំងF-35

អង់ការ៉ា:ប្រធានាធិបតីតួកគីលោកTayyip Erdoganនៅព្រឹកថ្ងៃអង្គារនេះបានប្រកាសថាតួកគីនឹងត្រូវតែចាំបាច់សម្លឹងមើលទីផ្សារផ្សេងមួយទៀតប្រសិនបើអាមេរិកនៅតែមិនមានបំណងប្តូរចិត្តពាក់ព័ន្ធនឹងការសម្រេចចិត្តមិនព្រមលក់យន្តហោះចម្បាំងប្រភេទF-35មកឲ្យរដ្ឋាភិបាលក្រុងអង់ការ៉ានោះ។

ភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធទី២០ខែវិច្ឆិកានេះបានឲ្យដឹងថាសេចក្តីថ្លែងការប្រកាសដែលត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតីរូបនេះត្រូវបានធ្វើឡើងក្នុងគ្រាដែលលោកកំពុងស្ថិតនៅក្នុងកិច្ចប្រជុំជាមួយនឹងសមាជិកបក្សក្នុងសភាហើយបញ្ជាក់ថាវាជាតម្រូវការចាំបាច់ដែលតួកគីត្រូវតែទិញយន្តហោះចម្បាំងឲ្យបានក្នុងពេលនេះ។

លោកTayyip Erdoganត្រូវបានគេជឿជាក់ថាលោកបានលើកឡើងបែបនេះសំដៅទៅនឹងអ្វីដែលលោកបានជួបប្រជុំដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីអាមេរិកDonald Trupmកាលពីសប្តាហ៍មុនហើយបញ្ជាក់យ៉ាងច្បាស់ថានឹងមិនមានផែនការដកចិត្តលើការបញ្ជាទិញប្រព័ន្ធការពារមីស៊ីលរបស់រុស្សីS-400តាមអ្វីដែលអាមេរិកចង់បាននោះឡើយ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top