បច្ចេកវិទ្យា

កងទ័ពអាមេរិក តេស្តជោគជ័យ អាវុធឡាស៊ែ ថាមពលខ្ពស់

បរទេស៖កងទ័ពសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានអភិវឌ្ឍផលិតគំរូអាវុធ ឡាស៊ែថាមពលខ្ពស់ ដែលអាចប្រើប្រាស់ក្នុងការប្រយុទ្ធបាន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពអាមេរិក នៅក្នុងសប្ដាហ៍នេះ អាវុធឡាស៊ែ ដែលមានរយៈពេល២៤ខែក្នុងការបង្កើតនោះ អាចបំពាក់លើរថយន្តយោធា Stryker និងប្រើប្រាស់ដើម្បីការពារកងទ័ព ពីការវាយប្រហារដោយកូនដ្រូន ក៏ដូចជាគ្រាប់រ៉ុកកែត កាំភ្លើងធំនិងគ្រាប់ផ្លោង។

ការិយាល័យសមត្ថភាពនិងបច្ចេកវិទ្យារហ័តរបស់កងទ័ពអាមេរិក បាននិយាយប្រាប់ថា ខ្លួនបានរំពឹងថា នឹងបញ្ជូនកងរថយន្តបំពាក់ឡាស៊ែ Strykers ចំនួន៤គ្រឿង នៅក្នុងឆ្នាំ២០២២។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោកឧត្តមសេនីយ៍ L. Neil Thurgood បានមានប្រសាសន៍យ៉ាងដូច្នេះថា “នេះគឺជាឧបករណ៍ចម្បាំងឡាស៊ែដំបូង សម្រាប់ការធ្វើសមយុទ្ធនៅក្នុងជួរកងទ័ព ហើយបច្ចេកវិទ្យា ដែលយើងមានក្នុងពេលបច្ចុប្បន្ននេះ គឺត្រៀមលក្ខណៈរួចរាល់ នេះជាច្រកផ្លូវទៅរកអនាគត”៕

Most Popular

To Top