ព័ត៌មានអន្តរជាតិ

ទឹកជំនន់ នៅតួកគី បណ្តាលឲ្យ មានអ្នកបាត់បង់ជីវិត កើនដល់៧៧នាក់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ចំនួននៃអ្នកបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសតួកគី បានកើនឡើង ទៅដល់ ៧៧នាក់ ហើយ កាលពីថ្ងៃអង្គារម្សិលមិញ ខណៈដែលក្រុមជួយសង្រ្គោះ នៅតែបន្តការងារស្វែង រកអ្នកដែលបាត់បង់ ជីវិតនៅឡើយ។

យោងតាមការបញ្ជាក់ ដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រោះអាសន្ន របស់ប្រទេសតួកគី AFAD បានថ្លែងនៅក្នុងសន្ទរកថា មួយថាគ្រោះទឹកជំនន់ ដែលបានបង្កឡើង ដោយភ្លៀង ធ្លាក់ខ្លាំង តាំងតែពីថ្ងៃទី១១ខែសីហា នោះបានសម្លាប់មនុស្សយ៉ាងហោច ណាស់៧៧នាក់ហើយ ដែលមានប្រភពមក ពីខេត្តរងគ្រោះចំនួន៣ ។

ក្រុមការងារ ជួយសង្គ្រោះ បន្ទាន់មកដល់ពេលនេះ នៅតែបន្តការងាររបស់ខ្លួន នៅឡើយនៅក្នុងតំបន់ ដែលរងគ្រោះដោយក្នុងនោះមាន ទាំងយោធាប្រមាណជា ៨១០០នាក់ រថយន្ត ១០០០គ្រឿង ឧទ្ធម្ភាគចក្រ ចំនួន២១គ្រឿង ព្រមទាំងរថយន្តសង្គ្រោះ បន្ទាន់ដល់ទៅ៨១គ្រឿង ផដែរ។

អ្នកជំនាញ ជាច្រើននាក់ បាននិយាយថាកត្តាធំៗ ដែលបណ្តាលឲ្យមានហេតុការណ៍ គ្រោះថ្នាក់ធម្មជាតិបែបនេះ មិនត្រឹមតែដោយសារបញ្ហា បម្រែបម្រួលអាកាស ធាតុនោះទេ ក្នុងនោះ ក៏មានបញ្ហាផ្សេងទៀត ដូចជាសំណង់ មិនត្រឹមត្រូវតាមក្បួនខ្នាតនៅ តាមច្រាំងទន្លេនានាផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top