ម៉ូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យន្តហោះចម្បាំងធុន MiG-29 របស់រុស្ស៊ីមួយគ្រឿង បានធ្លាក់អំឡុង ពេលហោះហើរ តាមផែនការនៅតំបន់អាស្ត្រាខាន់ភាគនិរតី នៃប្រទេស ដោយបានបណ្ដាលឲ្យភីឡុតម្នាក់ បាត់បង់ជីវិត ។
សារព័ត៌មាន Sputnik បានដកស្រង់សម្តីតំបន់យោធា នៅភាគខាងត្បូង ប្រទេសរុស្ស៊ីថា “ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១ យន្តហោះ MiG-29 មួយគ្រឿង បានធ្លាក់កំឡុងពេលហោះហើរ នៅតំបន់អាស្ត្រាខាន់ ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ការហោះហើរនេះត្រូវបានធ្វើឡើង ដោយគ្មានការបំពាក់គ្រាប់កាំភ្លើងនោះទេ ហើយអ្នកបើកយន្តហោះបានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ។
គួរបញ្ជាក់ថា គណៈកម្មការមួយ នៃបញ្ជាការដ្ឋានជាន់ខ្ពស់ នៃកងកម្លាំងអវកាសរុស្ស៊ី ត្រូវបានបញ្ជូនទៅកន្លែង នៃការធ្លាក់យន្ដហោះ ដើម្បីកំណត់ ពីមូលហេតុនៃគ្រោះថ្នាក់នេះ ៕ដោយ ឈូក បូរ៉ា