ព័ត៌មានអន្តរជាតិ

សិង្ហបុរី នឹងសាកល្បង ជ្រើសយកវិធីព្យាបាល នៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ មានសភាពស្រាល

រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី លោក Ong Ye Kung បាននិយាយថា ការសាកល្បងនេះ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងដំណើររបស់ប្រទេសសិង្ហបុរីឆ្ពោះទៅ រកការរស់នៅជាមួយជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លង។​បច្ចុប្បន្ននេះ ប្រទេសសិង្ហបុរីមានពីរផ្នែកនៃការព្យាបាលឱ្យជាសះស្បើយវិញពីជំងឺកូវីដ-១៩ គឺការព្យាបាលនៅតាមមន្ទីរពេទ្យ និងនៅតាមមណ្ឌលថែទាំសហគមន៍។

ការសាកល្បងនេះមានបំណងបន្ថែម ផ្នែកទីបីទៀតដើម្បីអនុញ្ញាតឱ្យអ្នកជំងឺ ដែលមានរោគសញ្ញាស្រាលអាច ព្យាបាលឱ្យជាសះស្បើយបាននៅតាមផ្ទះ និងដើម្បីសម្រាលផ្នែកធនធាន និងគ្រែនៅតាមមន្ទីរពេទ្យជាដើម៕ប្រភព៖http://sabay

Most Popular

To Top