លោក Elon Musk បានលើកឡើង ពីគោលបំណងដែលក្រុមហ៊ុន រថយន្តអគ្គិសនី Tesla ផលិតឡើងនូវរ៉ូបូតថ្មី សន្លាងមួយដាក់ឈ្មោះថា Tesla Bot គឺដើម្បីចង់ឲ្យមនុស្សយន្តទាំងនោះ អាចធ្វើការជំនួសមនុស្ស ត្រង់កន្លែងពិបាក ឬ កន្លែងគ្រោះថ្នាក់ ។
រ៉ូបូត Humanoid ដំបូងបង្អស់របស់ Tesla
លោកបន្ថែមទៀតថា ទោះបីជាកន្លែងខ្លះក្នុងរោងចក្រផលិតរថយន្តដំណើការស្វ័យប្រវត្តិក៏ដោយ តែនៅត្រូវការជួសជុលឬដំណើការដោយដៃផ្ទាល់ ហើយយើងចង់ឲ្យមនុស្សយន្តទៅជំនួសកន្លែងនោះ ឬអាចហៅវាជា Humanoid ដំបូងបង្អស់របស់ Tesla ។
រ៉ូបូត Humanoid ដំបូងបង្អស់របស់ Tesla
នៅថ្ងៃនេះគឺជា ថ្ងៃ AI’s Day ក្រុមហ៊ុន Tesla បានបញ្ចេញផលិតផលថ្មី Tesla Bots បង្ហាញខ្លួនជាមួយក្រុមវិស្វករ រួមជាមួយលោក Elon Musk ផ្ទាល់នៅលើឆាកតែម្ដង ដើម្បីបង្ហាញប្រាប់ទៅពិភពលោក និងដើម្បីអបអរសាទរថ្ងៃ AI’s Day ផងដែរ។
ក្នុងកម្មវិធីនោះក៏មានប្រកាស បង្ហាញផលិតផលថ្មីៗពីរទៀតដូចជា បន្ទះឈីប Dojo និង Supercomputer ព្រមទាំងបង្ហើបពីគម្រោង ធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យា “Full self-driving” ដែលមានបំពាក់លើរថយន្ត Tesla ថែមទៀតផង។
ជាការពិតណាស់បច្ចុប្បន្ន មនុស្សយន្ត ឬរ៉ូបូត បានចូលទៅជំនួសមនុស្សត្រង់កន្លែងខ្លះក្នុងរោងចក្រ ទាំងទៅលើវិស័យការងារផលិតគ្រឿងអេឡិចត្រូនិច Computing, AI និង robotics ជាដើម៕