ក្រុងរ៉ូម ៖ គ្រោងឆ្អឹងសាកសព ដែលមានសក់ពណ៌ស និងផ្នែកខ្លះនៃត្រចៀក នៅតែដដែលត្រូវបានគេ រកឃើញនៅក្នុងផ្នូរមួយ នៅទីក្រុង Pompeii ជាកម្មសិទ្ធិ របស់បុរសវ័យ ៦០ ឆ្នាំ ម្នាក់មានទ្រព្យសម្បត្តិស្តុកស្តម្ភ បានជួយរៀបចំការសម្តែង នៅប្រទេសក្រិច នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
គ្រោងឆ្អឹងរបស់មហាសេដ្ឋី Marcus Venerius Secundio អាយុ ៦០ ឆ្នាំជាអតីតទាសករម្នាក់ ដែលបានឡើងឋានៈក្នុងសង្គម ហើយក្រោយមកបានសម្តែង ល្ខោនជាភាសាក្រិច ត្រូវបានគេរកឃើញនៅក្នុងផ្នូរ មួយនៅទីក្រុង Necropolis នៃ Porta Sarno ក្នុងតំបន់មួយមិនត្រូវ បានបើកចំហសាធារណៈ ។ ផ្នូរនេះត្រូវបានគេជឿថា មានអាយុកាលរាប់ទសវត្សរ៍មុន ពេលទីក្រុង Pompeii ត្រូវបានបំផ្លាញ ដោយការផ្ទុះឡើង នៃភ្នំ Vesuvius នៅឆ្នាំ ៧៩ គ.ស ។
អ្នកបុរាណវិទូបាននិយាយថា វាជាគ្រោងឆ្អឹងមួយក្នុង ចំណោមគ្រោងឆ្អឹងត្រូវបានរក្សា ទុកយ៉ាងល្អបំផុត នៅក្នុងទីក្រុងបុរាណ ហើយពួកគេក៏មិនធម្មតា ដែរពីព្រោះមនុស្សពេញវ័យស្លាប់ ជាធម្មតាត្រូវបូជានៅសម័យរ៉ូម៉ាំង ។ ក្រុមការងារមកពីឧទ្យាន បុរាណវិទ្យា នៃទីក្រុង Pompeii បាននិយាយថា ការរក ឃើញនេះ បានបង្ហាញពី ពន្លឺជីវិតថ្មី នៃវប្បធម៌របស់ទីក្រុងមុនពេលវា ត្រូវបានបំផ្លាញ ដោយបង្ហាញភស្តុតាង នៃភាសាក្រិចត្រូវបានប្រើប្រាស់ យ៉ាងសកម្មជាមួយឡាតាំង ។
សក់ស្កូវ និងផ្នែកខ្លះនៃត្រចៀករួមជាមួយឆ្អឹង និងបំណែកក្រណាត់ត្រូវបានគេរក ឃើញនៅក្នុងផ្នូរដែលមានទីតាំង ស្ថិតនៅខាងកើតមជ្ឈមណ្ឌលទីក្រុង Pompeii។ អ្នកស្រាវជ្រាវកំពុងធ្វើការស្វែង យល់បន្ថែម អំពីបុរសនៅក្នុងផ្នូររួម ទាំងតាមរយៈសិលាចារឹក និងជំនួយកំណត់ត្រាផ្សេងទៀត នៅក្នុងប័ណ្ណសារ ។
ពួកគេបានរកឃើញថា ការងាររបស់លោក នៅទីក្រុងគឺរៀបចំការសម្តែងជាភាសាក្រិច ជាជាងឡាតាំងធ្វើឲ្យអ្នកស្រាវជ្រាវ ភ្ញាក់ផ្អើល។ លោក Gabriel Zuchtriegel ប្រធានឧទ្យានបុរាណវិទ្យា នៃទីក្រុង Pompeii បាននិយាយ ថា ការសម្តែងជាភាសាក្រិចត្រូវបានរៀបចំឡើង គឺជាភស្តុតាងនៃបរិយាកាសវប្បធម៌ ដ៏រស់រវើក និងបើកចំហរ ៕ដោយ៖លី ភីលីព