Lukaku បាននិយាយថា៖” នេះហើយជាគ្រាប់បាល់ក្នុង PL ដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំ ដែលធ្លាប់រកបានកន្លងមក។ អ្នកទាំងអស់គ្នាច្បាស់ជាដឹងហើយថាអារម្មណ៍នៅថ្ងៃហ្នឹងវាម៉េច។ នេះជាគ្រាប់បាល់ដ៏ល្អមួយក្នុងចំណោមគ្រាប់បាល់ជាច្រើនទៀតសម្រាប់ខ្ញុំ។ ច្បាស់ណាស់គ្រាប់បាល់ហ្នឹងគ្រាន់តែខ្ញុំប៉ះបន្តិចវាចូល ប៉ុន្តែអ្វី ដែលអស្ចារ្យបំផុតគឺការលេងរបស់ក្រុម ដែលធ្វើឲ្យមានអញ្ចឹងកើតឡើង “។
កីឡាករនេះបន្តថា៖” វាចំណាយពេលខ្ញុំ៥នាទីអីដែរដើម្បីឲ្យយល់ពីក្រុមរបស់ខ្ញុំលេង ប៉ុន្តែខ្ញុំសួរពីពួកគេច្រើនដែរ។ និយាយឲ្យស្មោះត្រង់ទៅ ក្រមខ្ញុំនេះគឺមានទេពកោសល្យណាស់ និងចង់បានគ្រាប់ច្រើនទៀតផង។ របៀបលេងអញ្ចឹងត្រូវជាមួយខ្ញុំណាស់ ព្រោះខ្ញុំលេងរបៀបអញ្ចឹងដែរជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិក គ្រូ អ្នកចាត់អីរៀបចំឲ្យយើងហើយៗ អញ្ចឹងយើងមានទំនុកចិត្តក្នុងការលេងឲ្យបានលទ្ធផលល្អ “។
គួរបញ្ជាក់ផងដែរថា Chelsea តទល់នឹង Arsenal ក្នុងលទ្ធផល ២-០ យប់ម្សិលមិញនេះ(ម៉ោងនៅកម្ពុជា)ជាការប្រកួតដំបូងសម្រាប់ Lakuka ហើយនៅក្នុងរដូវកាលថ្មីនេះ ខណៈដែរកាលពីប្រកួតអាទិត្យទី១កន្លងទៅនេះកីឡាកររូបនេះមិនបានជួយក្រុម ដោយសារតែជាប់ធ្វើចត្តាឡីស័ក៕
ប្រភព៖http://sabay