បច្ចេកវិទ្យា

អវកាសយានិកអ៊ីស្រាអែល នឹងយកកាក់ជ្វីហ្វ អាយុ ១.៩០០ ឆ្នាំជាមួយលោកទៅ ISS បន្ទាប់ពីបង់ប្រាក់ ៥៥ លានដុល្លារ សម្រាប់កៅអីនៅលើរ៉ុក្កែត SpaceX Falcon 9

អ៊ីស្រាអែល៖កាក់បុរាណមួយ ដែលក្រុមឧទ្ទាមជ្វីហ្វបានបះបោរប្រឆាំងនឹង ជនជាតិរ៉ូមកាលពី ១,៩០០ ឆ្នាំមុននឹងរួមដំណើរ ជាមួយអតីតអាកាសយានិកអ៊ីស្រាអែល Etan Stibbe ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS នៅឆ្នាំក្រោយ ក្រោយពីរូបលោកបង់ប្រាក់សម្រាប់ការធ្វើដំណើរនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

លោក Stibbe អាយុ ៦៣ ឆ្នាំគឺជាបុរសម្នាក់ក្នុងចំណោមបុរស ៣ នាក់ដែលបានចំណាយប្រាក់ ៥៥ លានដុល្លារក្នុងការបាញ់បង្ហោះរ៉ុក្កែត SpaceX Falcon 9 សម្រាប់បេសកកម្មឯកជនលើកដំបូងរបស់ Axiom ។ កាក់នេះបានមកពីការបះបោរ Bar Kokhba បានកើតឡើងពីឆ្នាំ ១៣២ ដល់ ១៣៦ នៃគ.ស ហើយជាចុងក្រោយ នៃសង្គ្រាមជ្វីហ្វ-រ៉ូម៉ាំង ៣ លើកដំបូងដែលបានចាប់ផ្តើម នៅពេលរ៉ូមដណ្តើមគ្រប់គ្រងទីក្រុងយេរូសាឡិមនៅឆ្នាំ ៦៣ គ.ស។

វាមានរូបចម្លាក់ដើមត្នោតនៅម្ខាងនិងស្លឹកវល្លិដែលមានសិលាចារឹកថា ‘ឆ្នាំទី ២ នៃសេរីភាពរបស់អ៊ីស្រាអែល’ នៅម្ខាងទៀត។ នេះបើយោងតាម The Jerusalem Post លោក Stibbe បាននិយាយថា ខ្ញុំបានឃើញកាក់លាយជាមួយដើមត្នោតនិងវល្លិដែលសម្រាប់ខ្ញុំតំណាងឲ្យទំនាក់ទំនងទឹកដីស្រឡាញ់ប្រទេស និងបំណងប្រាថ្នារបស់ប្រជាជនអ៊ីស្រាអែលក្នុងឆ្នាំទាំងនោះដើម្បីឯករាជ្យ។

ដើមត្នោតបានប៉ះខ្ញុំជាពិសេសវាជានិមិត្តសញ្ញា របស់អង្គការស្រាវជ្រាវកសិកម្មនៅមជ្ឈមណ្ឌល វ៉ុលកានីជាកន្លែងដែលឳពុកខ្ញុំបានចំណាយពេលមួយជីវិតរបស់គាត់ធ្វើការស្រាវជ្រាវលើដី របស់ប្រទេសនេះ។ លោក Stibbe បានហោះហើរបេសកកម្មប្រយុទ្ធសម្រាប់ កងទ័ពអាកាសអ៊ីស្រាអែលហើយក្រោយមកបានបន្តទៅរកក្រុមហ៊ុន វិនិយោគ Vital Capital។លោកក៏នឹងក្លាយជាជនជាតិ អ៊ីស្រាអែលទី ២ ដែរបានហោះហើរទៅទីអវកាស – Ilan Roman គឺជាមនុស្សទីមួយនៅឆ្នាំ ២០០៣ ៕

Most Popular

To Top