Event

ស្ពតពាណិជ្ជកម្មថ្មី​ របស់ទឹកក្រូចអាយស៍ IZE រំលេចសកម្មភាពសប្បាយរីករាយ ពេញមួយគ្រួសារ នារដូវភ្ជុំបិណ្ឌ

ដើម្បីអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ ដែលកំពុងខិតជិតមកដល់ ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ IZE បានផលិតស្ពតពាណិជ្ជកម្មថ្មី សន្លាងមួយ រំលេចនូវសកម្មភាព សើចក្អាកក្អាយ សប្បាយរីករាយពេញមួយគ្រួសារ រាល់ពេលបានញុំាទឹកក្រូចអាយស៍ IZE មានរូបរាង ឡូយ កាលីប ជាមួយម្ហូបឈ្ងុយឆ្ងាញ់គ្រប់មុខ នារដូវបុណ្យភ្ជុំបិណ្ឌ។

អ្នកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្រៅពីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ស្ពតពាណិជ្ជកម្មថ្មីរបស់យើង ក៏ចង់បង្ហាញថា ឱកាសពិសេសនេះ នឹងកាន់តែរីករាយ នៅពេលមានទឹកក្រូចអាយស៍ IZE នៅក្នុងដៃ ដូចទៅនឹងទិដ្ឋភាពមាននៅក្នុង ស្ពតពាណិជ្ជកម្មរបស់យើងអញ្ជឹង»។

ដោយមានការចូលរួមសម្តែង ពីក្រុមចម្រៀង SMALLWORLD SMALLBAND ក្រុមតូច ស្ពតពាណិជ្ជកម្មថ្មីនេះ បង្ហាញពីសកម្មភាព នៃការរៀបចំចង្ហាន់ នំអន្សម ទេយ្យទាន ព្រមទាំងទឹកក្រូចអាយស៍ IZE សម្រាប់ ប្រគេនព្រះសង្ឃ បន្ទាប់មកសមាជិកគ្រួសារ ក៏នាំគ្នាញុំាអាហារជាមួយ នឹងទឹកក្រូចអាយស៍ IZE ដោយទឹកមុខ សប្បាយរីករាយជាខ្លាំង។

អ្នកស្រី គង់ កុសល បន្ថែមថា ខណៈបុណ្យភ្ជុំបិណ្ឌនឹងមកដល់ឆាប់ៗនេះ វាក៏ជាការរំលឹកអារម្មណ៍ល្អៗ ដែលពលរដ្ឋគ្រប់គ្នាទទួលបាន នារដូវបុណ្យភ្ជុំបិណ្ឌ ហើយជាពេលវេលាដ៏សំខាន់មួយ ដែលគ្រប់គ្នាទន្ទឹមរង់ចាំជារៀងរាល់ឆ្នាំ ដើម្បីជួបជុំគ្រួសារ ញាតិមិត្តបងប្អូន ដើម្បីចំណាយពេលជាមួយគ្នា ញុំាអាហារឆ្ងាញ់ៗ ស្តាប់ចម្រៀងពិរោះៗ និងលេងល្បែងកម្សាន្តនានា។

ក្នុងឱកាសនេះដែរ អ្នកស្រីនាយិការទីផ្សារ ក៏សូមក្រើនរំលឹក ដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តវិធានការ «៣កុំ ៣ការពារ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។
សូមទស្សនាស្ពតពាណិជ្ជកម្ម ទឹកក្រូចអាយស៍ IZE ខាងក្រោមនេះ។ ទឹកក្រូចអាយស៍ IZE និមិត្តរូបនៃភាព ស្រស់ស្រាយ សប្បាយ ឡូយ កាលីប។

Most Popular

To Top