Cristiano Ronaldo បានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតលើឆាកអន្តរជាតិឱ្យក្រុមជម្រើសជាតិ ដោយមាន១១១គ្រាប់ហើយ ខណៈដែលកំណត់ត្រាអ្នកចាស់មានត្រឹម១១០គ្រាប់ប៉ុណ្ណោះ។
ក្រោយពីជួយក្រុមព័រទុយហ្គាល់វាយបកយកឈ្នះក្រុមសាធារណរដ្ឋអៀរឡង់បានវិញហើយនោះ Ronaldo ក៏បាននិយាយពីរឿងបំបែកកំណត់ត្រារបស់ខ្លួនដែរថា៖ “គ្រប់កំណត់ត្រាដែលខ្ញុំបង្កើតឡើង នេះជាកំណត់ត្រាពិសេសណាស់សម្រាប់ខ្ញុំ និងខ្ញុំក៏មានមោទកភាពចំពោះវាផងដែរ ព្រោះគ្រប់ពេលខ្ញុំលេងឱ្យជម្រើសជាតិសុទ្ធតែពេលពិសេសទាំងអស់”។
ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំក៏បានបន្ថែមទៀតថាគ្រាប់បាល់ទាំងអស់នេះ ក៏កើតចេញពីការជួយពីសំណាក់មិត្តរួមក្រុមផងដែរ។ “អរគុណសម្រាប់ការលេងជាក្រុមបានល្អ និងអរគុណដល់ដៃគូប្រកួតផងដែរដែលបានធ្វើឱ្យការប្រកួតកន្លងមកសុទ្ធតែពិសេសនិងមិនអាចបំភ្លេចបាន។ សូមបន្ដជួបគ្នានៅលើទីលានទៀតនៅឆ្នាំមុខ ខ្ញុំមិនទាន់បិទបញ្ចប់ការរកគ្រាប់បាល់ត្រឹមនេះទេ”៕
ប្រភព៖http://sabay