ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប អំពាវនាវឲ្យអ៊ីស្រាអ៊ែល ដំណើរការកិច្ចពិភាក្សា សន្តិភាព ជាមួយនឹង ប៉ាឡេស្ទីនឡើងវិញ

បរទេស ៖ លោករដ្ឋមន្ត្រីការបរទេស អេហ្ស៊ីបលោក Sameh Shoukry កាលពីថ្ងៃអាទិត្យ បានបើកកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រីការបរទេស អ៊ីស្រាអ៊ែល លោក Yair Lapid ។

នៅក្នុងកិច្ចសន្ទនាគ្នា លោក Shoukry បានធ្វើការអំពាវនាវអ៊ីស្រាអ៊ែលផងដែរ ឲ្យមានការដំណើរការឡើងវិញ នៃជំនួបដើម្បីសន្តិភាពជាមួយនឹងរដ្ឋប៉ាឡេស្ទីនធ្វើយ៉ាងណា អាចបញ្ចប់ទៅ នៃជម្លោះរវាងគ្នា ដែលមានរយៈពេលជាច្រើន ទសវត្សមកហើយ ។

អ្នកនាំពាក្យរបស់ក្រសួង ការបរទេសអេហ្ស៊ីបលោក Ahmed Hafez បានបញ្ជាក់ដែរថាលោក Shoukry បានមើលឃើញថាការ បើកចំហជើងមេឃនៃនយោបាយរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីនគឺជារឿងដ៏ចាំបាច់បំផុត ដើម្បីធានាឲ្យបាននូវស្ថេរភាព ចំពោះតំបន់ព្រមទាំងភាព តានតឹងរបស់អន្តរជាតិ
ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top