ព័ត៌មានអន្តរជាតិ

រូបចម្លាក់ថ្មម៉ាប​ សំខាន់ជាងជីវិត របស់អធិរាជរ៉ូម៉ាំង Hadrian មានកម្ពស់២,៥ម៉ែត្រ កាលពី ២០០០ ឆ្នាំ មុនរកឃើញជាបំណែកៗ នៅកន្លែងមួយនៃតួកគី

ទួរគី ៖ ក្រុមបុរាណវិទូ នៅប្រទេសតួកគី បានរកឃើញបំណែក នៃរូបចម្លាក់ថ្មម៉ាប ដែលមានអាយុកាលជាងមួយជីវិត របស់អធិរាជរ៉ូម៉ាំងដ៏ល្បីល្បាញ ឈ្មោះរ៉ូម៉ាំង Publius Aelius Traianus Hadrianus ជឿថា មានអាយុកាល ប្រហែល ១,៩០០ ឆ្នាំ មកហើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

បំណែកទាំងនោះ ត្រូវបានរកឃើញនៅទីតាំងផ្សេងៗគ្នាកំឡុង ពេលជីកអគារសភានៅលើ ទីតាំងទីក្រុងបុរាណ Alabanda ក្នុងខេត្ត Aydin ខាងលិចប្រទេសទួរគី ។ អ្នកជំនាញជឿថា ចម្លាក់នេះ ត្រូវបាននាំយកទៅ Alabanda កាលពីឆ្នាំ ១២០ នៃគ.ស ក្នុងកិត្តិយស នៃដំណើរទស្សនកិច្ច មួយដោយ Publius Aelius Traianus Hadrianus Augustus ត្រូវបានគេស្គាល់ថា ជា Hadrian ។

រហូតមកដល់បច្ចុប្បន្ននេះ រូបចម្លាក់ចំនួន ៦ ផ្នែកត្រូវបានរកឃើញរួមទាំងផ្នែកខ្លះនៃក្បាល និង ដងខ្លួនហើយវាត្រូវ បានគេជឿជាក់ថា រូបចម្លាក់នេះ មានកម្ពស់ ខ្ពស់ជាង២,៥ម៉ែត្រ ។ ក្រុមបុរាណវិទូកំពុង បន្តស្វែងរកផ្នែកផ្សេងទៀត នៃរូបសំណាក នៅទីបំផុតនឹងត្រូវដាក់តាំង បង្ហាញនៅសារមន្ទីរបុរាណវិទ្យាAydın។

ទីក្រុងបុរាណ Alabanda មានទីតាំងស្ថិតនៅលើផ្ទៃដីប្រហែល ១.២៣៥ ហិចតានៅÇine សម័យទំនើបត្រូវបានគេជឿថា ជាទីក្រុងបុរាណធំបំផុតមួយនៅ Anatolia ជាឧបទ្វីបធំមួយនៅអាស៊ីខាងលិច ដែលមានភាគច្រើន ជាប្រទេសតួកគីបច្ចុប្បន្ន ។ ក្នុងរជ្ជកាល Hadrian រវាងឆ្នាំ ១១៧ និង ១៣៨ នៃគ.ស Anatolia ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រ៉ូមហើយត្រូវបានគេជឿថា ព្រះចៅអធិរាជបានយាង ទៅទស្សនាញឹកញាប់ ។

លោក Umut Tuncer ប្រធានវប្បធម៌ និងទេសចរណ៍ ខេត្តAydın បានប្រាប់សារព័ត៌មាន Hurriyet Daily ថា យើងគិតថា មានសិលាចារឹកកិត្តិយស នៅជាប់នឹងរូបសំណាកនេះ ដែលយើងគិតថាធ្វើឡើងសម្រាប់ការ មកដល់របស់ Hadrian ។ លោក Ali Yalçın អ្នកបុរាណវិទូនៅ សាកលវិទ្យាល័យTavukçu Erzurum Atatürkបានចាប់ផ្តើមជីកកកាយ នៅក្នុងតំបន់នេះក្នុងឆ្នាំ ២០១៥៕ដោយ៖លី ភីលីព

Most Popular

To Top