អ៊ីរ៉ាក់ ៖ អត្ថបទដែលបាត់ នៅលើថេប្លេត ខូនីយូហ្វអាយុ ៤.៥០០ ឆ្នាំ អាចត្រូវបានឌីគ្រីប ដោយកម្មវិធីវៃឆ្លាត សិប្បនិម្មិត “AI ” ដែលសិក្សាយ៉ាងជ្រាលជ្រៅ ពីដំណើរការដូចជាការ ផ្តល់យោបល់ដោយស្វ័យប្រវត្តិ នៅលើស្មាតហ្វូន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ថេប្លេតរួមមាន ព័ត៌មាន អំពីមេសូប៉ូតាមៀពីចន្លោះឆ្នាំ ២៥០០ មុនគ.សដល់ ១០០ គ.ស ប៉ុន្តែអត្ថបទ ដែលបាត់ នោះបានរារាំង សមត្ថភាព របស់អ្នកវិទ្យាសាស្ត្រ ក្នុងការរកឃើញ អាថ៌កំបាំង នៃអរិយធម៌បុរាណ ។ AI ត្រូវបានបង្រៀនពីរបៀបអាន ១០៤ ភាសា ត្រូវបានផ្តល់ឲ្យនូវការចម្លង នូវប្រតិចារឹកថេប្លេតចំនួន ១០.០០០ ខូនីយូហ្វ ។
វាព្យាករណ៍បានត្រឹមត្រូវនូវពាក្យឃ្លា និងប្រយោគ ដែលបាត់ស្រដៀងនឹងរបៀបមុខងារ ស្វ័យប្រវត្តិ នៅលើទូរស័ព្ទរបស់ អ្នកបង្ហាញពីខ្សែបន្ទាប់ ។ មេសូប៉ូតាមៀគឺជាអរិយធម៌មួយ ក្នុងចំណោមអរិយធម៌ ដែលចំណាស់ជាងគេបំផុត នៅលើពិភពលោក ហើយបានបង្កើត អាណាចក្រ Sumerian, Assyrian និង Babylonian ។
ផ្នែកមួយនៃFertile Crescent ហើយមេសូប៉ូតាមៀ ត្រូវបានរីករាលដាលពាសពេញប្រទេស អ៊ីរ៉ាក់ បច្ចុប្បន្នក៏ដូចជាផ្នែកខ្លះ នៃប្រទេសអ៊ីរ៉ង់ ទួរគី ស៊ីរី និងគុយវ៉ែត ។ វាត្រូវបានគេចាត់ទុកថា ជាស្រុកកំណើត នៃគណិតវិទ្យាតារាសាស្ត្រ កសិកម្មប្រវត្តិសាស្រ្តដែលបានសរសេរ និង វិញ្ញាសាជាច្រើនទៀត៕ដោយ៖លី ភីលីព