កីឡា

Wan Bissaka រង​ពិន័យ​ធ្ងន់​ អាក់ខាន​ UCL ២ប្រកួត​ ក្រោយ​ទទួល​កាត​ក្រហម​លើក​មុន​

ខ្សែ​ការពារ​ Aaron Wan Bissaka ត្រូវ​បាន​ UEFA សម្រេច​ដាក់​ពិន័យ​មិន​ឲ្យ​ចូល​លេង ​នៅ​ក្នុង​ការ​ប្រកួត​ UEFA Champions League ចំនួន​២ប្រកួត ​ដែល​ជា​ប្រកួត​តទល់នឹង​ Villarreal និង​ Atalanta នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ ​របស់​ក្លឹប​ Manchester United នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​រូប​នេះ ​បាន​ទទួល​កាត​ក្រហម ​នៅ​នាទី​ទី​៣៥ ក្នុង​ប្រកួត​វាង​ Man Utd ត​ទល់​នឹង​ Young Boys ក្នុង​លទ្ធផល​ ១-២ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២១​កន្លង​ទៅ​ ក្រោយ​បាន​បុក​ខ្សែ​បម្រើ​ Christopher Martins ចំ​ពី​ក្រោយ​។

បើ​តាម​វិន័យ​កាត​ក្រហម​ធម្មតា​ Wan Bissak ត្រូវ​រង​ពិន័យ​មិន​ឲ្យ​ចូល​រួម​ ការ​ប្រកួត​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ ប៉ុន្តែ​ខាង​ UEFA យល់​ថា​ទង្វើ​ដែល​ខ្សែ​ការពារ​នេះ​ធ្វើ​ ខុស​ឆ្គង​ខ្លាំង​ ក៏​សម្រេច​បន្ថែម​ពិន័យ ​ទ្វេ​ដង​បែប​នេះ​។

ការ​ដាក់​ពិន័យ​នេះ​ធ្វើ​ឲ្យ​ Man Utd មាន​ការ​ព្រួយបារម្ភ​ខ្លាំង ​ក្នុង​ការ​ប្រកួត​ UCL តទល់នឹង​ Villarreal ស្អែក​នេះ​ ខណៈ​ដែរ​ Wan Bissaka ក៏​អវត្តមាន​រី​ឯ​ Maguire និង​ Shaw ក៏​មិន​មក​ជួយ​ដោយ​សារ​តែ​បញ្ហា​របួស​៕ Source: Sabay

Most Popular

To Top