បរទេស ៖ ក្រុមហ៊ុនផលិត រថយន្តយក្ស របស់អាមេរិក GM (General Motors Co.) បានប្រកាសលើវេបសាយ របស់ខ្លួនកាលពីថ្ងៃ
សុក្រម្សិលមិញនេះថា ក្រុមហ៊ុនអាចលក់រថយន្ត បានត្រឹមតែ៤៤៦ ៩៩៧គ្រឿងប៉ុណ្ណោះ នៅក្នុងត្រីមាសទី៣ កន្លងទៅនេះ។
នៅក្នុងសេចក្តីប្រកាសដដែល បានអោយដឹងទៀតថា តួលេខនៃការលក់នេះ មានការធ្លាក់ចុះពីពេលវេលាដូចគ្នា កាលពីឆ្នាំដល់ទៅ២១៨ ១៩៥គ្រឿងដោយក្នុងនោះយីហោ របស់ក្រុមហ៊ុន ដែលមានការធ្លាក់ចុះខ្លាំង ជាងគេមានដូចជា Buick ធ្លាក់ចុះ២០ភាគរយ Cadillac ធ្លាក់ចុះ៣២ភាគរយChevrolet ធ្លាក់ចុះ៣៦ភាគរយនិង GMC ធ្លាក់ចុះ២៧ភាគរយ ។
ទោះបីជាយ៉ាងណាក្តីគិត តួលេខរថយន្តដែល GM ធ្វើបានមកដល់ពេលនេះ សម្រាប់ឆ្នាំ២០២១ គឺមានទៅដល់១ ៧៧៧ ៤៨៣គ្រឿង រួចមកហើយហើយមានតែយីហោ Chevrolet ប៉ុណ្ណោះ ដែលតួលេខធ្លាក់ចុះ៦ភាគរយធៀប ទៅនឹងពេលដូចគ្នា កាលពីឆ្នាំទៅដោយឡែក Buick កើនឡើង២៧ភាគរយ GMC កើនឡើង៨ភាគរយនិង Cadillac កើនឡើង១១ភាគរយ៕
ប្រែសម្រួល៖ស៊ុនលី