ព័ត៌មានអន្តរជាតិ

តួកគី ចាប់អារម្មណ៍ ចំពោះយន្តហោះចម្បាំង និង នាវាមុជទឹករុស្ស៊ី

បរទេស ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នាពេលបច្ចុប្បន្ននេះ កំពុងតែពិចារណាទិញ យកបច្ចេកវិទ្យាការពារជាតិ និងនុយក្លេអ៊ែ ពីប្រទេសរុស្ស៊ី ហើយនេះជាការធ្វើឲ្យឃើញ កាន់តែច្បាស់ ពីការបោះបង់ចោលមិនធ្លាប់ មានពីមុន នៅក្នុងសម្ពន្ធមិត្តណាតូ ។

អតីតសមាជិករដ្ឋសភា មកពីបក្សប្រឆាំងតួកគី លោក Aykan Erdemir ជាសហការីជាន់ខ្ពស់ នៅមូលនិធិការពារ លទ្ធិប្រជាធិបតេយ្យ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ទំហំនៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដែលោកកំពុងតែសំដៅដល់នោះ នឹងជាកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រ មិនមែនតែរវាងប្រទេស២ទេ ប៉ុន្តែស្ទើរតែដូចគ្នា រវាងសម្ពន្ធមិត្ត២” ។

លោក Tayyip Erdogan បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “យើងមានឱកាសពិភាក្សាគ្នា យ៉ាងទូលំទូលាយ អំពីវិធានការអ្វីដែលត្រូវធ្វើ នៅក្នុងការផលិតម៉ាស៊ីនយន្តហោះ ជាវិធានការអ្វី ដែលត្រូវធ្វើចំពោះយន្តហោះចម្បាំង” ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍ បន្តដូច្នេះថា “បញ្ហាមួយផ្សេងទៀត គឺថា យើងអាចចាត់វិធានការ ជាច្រើនរួមគ្នា ក្នុងការផលិតនាវា គឺយើងនឹងចាត់វិធានការ រួមគ្នាជាថ្មីម្តងទៀត ជាមួយប្រទេសរុស្ស៊ី” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top