បច្ចេកវិទ្យា

ដឹងភ្លាមៗ! ចេញតម្លៃ Lexus LX600 ស៊េរីថ្មី ប្រកាសចេញយប់មិញ ពេលមកដល់ខ្មែរ

ឡាន SUV ខ្នាត​ធំ​របស់ Lexus ត្រកូល LX600 ស៊េរី​ថ្មី​​ បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ កាលពី​យប់​ថ្ងៃទី ១៣ តុលា ​ ដែល​ជា​កំណែ​ប្រែ​ថ្មីពី LX570។

​ការ​បង្ហាញ​រូប​រាង​ពិត​របស់ Lexus LX600 បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ ​ពី​បណ្ដា​អ្នក​គាំទ្រ​ ជា​ច្រើន​ប្រទេស​រួម​ជា​មួយ​កម្ពុជា​ផង​ដែរ ជា​មួយ​រូប​រាង និង​ការ​ឌីហ្សាញ​ថ្មី​ ទាំង​ស្រុង ខុស​ពី​ត្រកូល LX ស៊េរី​មុនៗ។

សម្រាប់​អ្នក​គាំ​ទ្រ​នៅ​កម្ពុជា​វិញ​ បាន​កំពុង​តែ​ទន្ទឹង​រង់​ចាំ​ ឃើញ​ផ្ទាល់​​ពី​រូប​រាង ពិសេស​តម្លៃ​ពេល​មក​ដល់ ​ទីផ្សារ​នៅ​ខ្មែរ។ តាម​ប្រភព​ពី​ឃ្លាំង​លក់​រថយន្ត​មួយ​ឈ្មោះ Hengheng Auto បាន​បង្ហាញ​តម្លៃ​ Lexus LX600 ស៊េរី​ថ្មី​នេះ ​ពេល​មក​ដល់​ខ្មែរ​អាច​​មាន​តម្លៃ​ខ្ទង់ ៣០ម៉ឺនដុល្លារ

Lexus LX600 ស៊េរី​ថ្មី​វា​ប្រើប្រាស់​ ម៉ាស៊ីនតូចជាង LX570 ពោលគឺ​ត្រឹមម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ កម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៥០ញូ៊វតុនម៉ែត្រ ព្រមទាំង​ប្រើ​ប្រអប់លេខ​អូតូ ១០វគ្គ រត់ដោយប៉ុង២៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេល ឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទាន រថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕ Source: Sabay

Most Popular

To Top