បច្ចេកវិទ្យា

ព្រលានយន្តហោះ mini ទិដ្ឋភាពដូចរបស់មែនទែន ឃើញហើយចង់ បានមួយដាក់នៅផ្ទះ

ធ្លាប់តែឃើញ ព្រលានយន្ដហោះខ្នាតធំ សាងសង់លើទំហំដីរាប់សិបហិចតា ប៉ុន្ដែបើមលទៅ ព្រលានយន្តហោះខ្នាតតូច មួយនេះវិញ ដែលមានយន្តហោះតូចៗ ប៉ុនរបស់ក្មេងលេង ផ្លូវហោះហើរខ្វាត់ខ្វែង ស្ថានីយ៍ជាច្រើន អាគារ ឡានពន្លត់អគ្គីភ័យ និងទីកន្លែងចតរថយន្ត សុទ្ធតែតូចៗទាំងអស់ វាហាក់នាំអារម្មណ៍របស់អ្នក ទៅកាន់ពិភពថ្មីមួយទៀត ដែលមិនធ្លាប់បានជួប។

Airport mini នេះត្រូវបានដាក់តាំង នៅសារមន្ទីរ Miniatur Wunderland នៅប្រទេសអាល្លឺម៉ង់ នេះបើយោងទៅតាមប្រភពពី Supercar Blondie តារាបណ្ដាញសង្គម និងជាអ្នកបង្ហាញរថយន្តដ៏ល្បី ។

ពិភពខ្នាតតូចនេះសាងសង់ឡើង ចំណាយពេលអស់ ៦ឆ្នាំ ខ្ទង់ផលិត ៥លានដុល្លារ ហើយទូទាំងព្រលាននេះបំពាក់ អអំពូលតូចៗចំនួន ១៥០០០គ្រាប់។

វាដូចជាពិភពពិតៗ នៅព្រលានយន្តហោះអ៊ីចឹង ទាំងទិដ្ឋភាពយន្តហោះឡើងចុះ ស្ថានីយ៍ចតរថយន្ត សូម្បីតែពេលមានយន្តហោះណាមួយផ្ទុះឬឆេះ នឹងមានឡានពន្លត់អគ្គីភ័យ ចេញទៅសង្គ្រោះថែមទៀតផង ។

Most Popular

To Top