អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple បានផ្ញើលិខិតអញ្ជើញដល់ប្រព័ន្ធផ្សព្វផ្សាយ ដោយប្រកាសពីព្រឹត្តិការណ៍មួយសម្រាប់ថ្ងៃទី ១៨ ខែតុលា ជាកន្លែងដែលគេរំពឹងថានឹងបង្ហាញ កុំព្យូទ័រយួរដៃម៉ាក MacBook ថ្មី និង AirPodsរបស់ខ្លួនជាផ្លូវការនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ព្រឹត្តិការណ៍ ‘Unleashed’ នឹងត្រូវបានផ្សាយចេញពី Apple Park និងតាមប្រព័ន្ធអ៊ីនធើណេតនៅ apple.com ដោយចាប់ផ្តើមនៅម៉ោង ១ រសៀលក្នុងស្រុក។ ម៉ាស៊ីន MacBook ថ្មីត្រូវបានគេរំពឹងថា នឹងមានការធ្វើឲ្យប្រសើរឡើងគួរឲ្យកត់សម្គាល់ ហើយអាចរួមបញ្ចូលទាំងវ៉ារ្យ៉ង់បានធ្វើការអាប់ដេតនៃបន្ទះឈីប M1 របស់ Apple ដែលបានណែនាំកាលពីខែវិច្ឆិកាឆ្នាំមុន។
អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សាររបស់ Apple លោក Greg Joswiak ក៏បាន tweeted អំពីត្តិការណ៍ពាក់កណ្តាលខែតុលាដោយកត់សម្គាល់ថា ៦ថ្ងៃខាងមុខនេះនឹងលឿនជាងមុន។ បើយោងតាមរបាយការណ៍ MacRumors ដោយដកស្រង់លេខកូដពីmacOS Monterey ចុងក្រោយថា កុំព្យូទ័រយួរដៃនាពេល ខាងមុខអាចមានគុណភាពបង្ហាញ 3456 x 2234 and 3024 x 1964 សម្រាប់ម៉ូដែល ១៤ អ៊ីញនិង ១៦ អ៊ីញ ។
នេះនឹងផ្តល់ឲ្យកុំព្យូទ័រយួរដៃទាំង២ប្រមាណជា ២២៦ ទៅ ២២៧ ភីកសែលក្នុងមួយអ៊ីញដង់ស៊ីតេ។ សម្រាប់ការប្រៀបធៀបMacBook Pro ទំហំ ១៣ អ៊ីញមានដង់ស៊ីតេភីកសែល ២២៧ ខណៈម៉ូដែលបច្ចុប្បន្ន ១៦ អ៊ីញមានដង់ស៊ីតេភីកសែល ២២៦៕
ដោយ៖ លី ភីលីព