Event

សែលកាត ពង្រីកបណ្តាញគ្របដណ្តប់​ នៅតំបន់ជនបទ ជាផ្នែកមួយ​ក្នុងគម្រោងផែនការ ដាក់ពង្រាយ​បណ្តាញអង់តែនរបស់ខ្លួន

ភ្នំពេញ – ថ្ងៃទី ១៤ ខែតុលាឆ្នាំ២០២១៖ សែលកាត ជាបុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីគំនិតផ្តួចផ្តើម ក្នុងការពង្រីកនូវបណ្តាញ​ផ្តល់សេវារបស់ខ្លួន ដើម្បីពង្រឹងការគ្របដណ្តប់​ នៅទូទាំងប្រទេស ដោយផ្តោតនៅ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ និងព្រះសីហនុ។ គំនិតផ្តួចផ្តើមនេះកើតឡើង បន្ទាប់ពីការដាក់ឱ្យដំណើរការនូវប្រព័ន្ធ 4G ចាប់តាំងពីឆ្នាំ ២០១៧ ដោយការដំឡើងទីតាំងជាង ៣០០០ កន្លែងនៅទូទាំងប្រទេស។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា គម្រោងការពង្រីកនូវបណ្តាញ បានគ្របដណ្តប់តំបន់ជនបទ ដើម្បីគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធានាថា ប្រជាជនកម្ពុជាទាំងអស់ អាចទទួលបានការប្រើប្រាស់ នូវបណ្តាញទំនាក់ទំនង ប្រកបដោយគុណភាព និងជាទីទុកចិត្តនៅឆ្នាំ២០២៧។ “យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយដៃគូរសហការ ផ្នែកបណ្តាញសេវាសំខាន់ ដើម្បីដាក់បន្ថែមនូវបណ្តាញផ្តល់សេវាថ្មីចំនួន ៥០០ កន្លែងនៅបណ្តាខេត្តចំនួន ៨ ដែលក្នុងនោះមានឃុំចំនួន ១១៦ និងបុរីចំនួន ៥៣ នៅក្នុងតំបន់ជាមួយនឹង ការភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរឡើង” ។

“ក្នុងនាមជាផ្នែកមួយ នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រោមការណែនាំពី អ្នកឧកញ៉ា គិត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន យើងចូលរួមក្នុងចក្ខុវិស័យ នៃការធ្វើឱ្យរបស់ប្រទេស ដែលមានសេដ្ឋកិច្ចបែបឌីជីថល។ សែលកាត ប្តេជ្ញាផ្តល់ជូនប្រជាជនកម្ពុជា គ្រប់រូបនូវការភ្ជាប់ ទំនាក់ទំនងក្នុងជីវភាពរស់នៅ ដែលកាន់តែមានគុណភាព ពោលគឺលំដាប់ពិភពលោក។

“យើងនៅតែបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជានិយ័តករទូរគមនាគមន៍កម្ពុជា សម្រាប់ការពង្រីកបណ្តាញ សេវានាពេលអនាគត នៅតាមតំបន់ជនបទ ដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពនៅក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង”

លើសពីនេះទៅទៀត សែលកាត បានចូលរូមសហការជាមួយក្រុមហ៊ុន Huawei Technology ក៏បានប្រកាសពីការដាក់ពង្រាយ នូវបណ្តាញបច្ចេកវិទ្យា ដែលមានកម្រិតខ្ពស់ ដើម្បីបង្កើនសមត្ថភាព និងមានការគ្រប់គ្រងបណ្តាញផ្តល់សេវា នៅតាមតំបន់ដាច់ស្រយាល សម្រាប់ការដំណើរការ ដែលល្អប្រសើរ​នៅតំបន់ខាងកើតភ្នំក្រវាញ ស្រុកឱរ៉ាល់ ឃុំត្រពាំងជោរ។

បច្ចេកវិទ្យា Huawei RuralStar solution បោះជំហានឆ្ពោះទៅរក ការកែលម្អគុណភាពជីវិត របស់ប្រជាជននៅតាមតំបន់ដាច់ស្រយាល ដោយអនុញ្ញាតឱ្យមានការអប់រំពីចម្ងាយ អាជីវកម្មតាមប្រព័ន្ធអនឡាយ ការកំសាន្តតាមប្រព័ន្ធអនឡាយ និងសេវាកម្មតាមរយៈ ប្រព័ន្ធឌីជីថលផ្សេងទៀត។ ការរួមបញ្ចូលគ្នានិងការប្រើបា្រស់ ចំណាយខ្ពស់ដ៏មានប្រសិទ្ធភាពជាមួយ RuralStar solution ជួយកាត់បន្ថយការប្រើប្រាស់ ថាមពលយ៉ាងសំខាន់ និងកាត់បន្ថយទំងន់មូលដ្ឋាន នៃស្ថានីយ៍ ដោយធានាបាននូវភាពងាយស្រួល នៃការដឹកជញ្ជូនដល់ទីកន្លែង និងការដាក់ពង្រាយយ៉ាងរហ័ស។

លោក ឈិន ប៊ុនថាន អនុប្រធានភូមិសំរោង ហើយក៏ជាអតិថិជនថ្មីរបស់សែលកាត លោកបានមានប្រសាសន៍ថា “វាពិតជាពិបាកសម្រាប់គ្រួសារខ្ញុំ និងប្រជាជននៅក្នុងភូមិខ្ញុំ ដោយសារពួកយើងរស់នៅ ក្នុងតំបន់ដាច់ស្រយាលពីគេ។ យើងមិនមានសេវាអ៊ីធឺណិត សម្រាប់ប្រើប្រាស់នោះទេ ខណៈពេលដែលតំបន់​មួយចំនួនធំផ្សេងទៀត នៅក្នុងប្រទេសអាចប្រើប្រាស់បាន។ ប៉ុន្តែឥឡូវនេះ ជាមួយសែលកាត ខ្ញុំអាចធ្វើការតេជាវីដេអូយ៉ាងរលូន ជាមួយឳពុកម្តាយរបស់ខ្ញុំ ដែលរស់នៅខេត្តកំពង់ចាម។ វាជាបទពិសោធន៍ដ៏អស្ចារ្យ ដែលខ្ញុំមិនធ្លាប់មានពីមុនមក”៕

Most Popular

To Top