ព័ត៌មានអន្តរជាតិ

មន្ត្រីមន្ទីរបញ្ចកោណ ៖ ក្រុមភេរវកម្ម ISIS-K អាចនឹងធ្វើការ វាយប្រហារលើអាមេរិក ក្នុងរយៈពេល៦ខែ

បរទេស ៖ ប្រធានផ្នែកគោល នយោបាយ របស់មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សមាជិក រដ្ឋសភា នៅថ្ងៃអង្គារ សប្ដាហ៍នេះថា សាខារបស់ក្រុមរដ្ឋឥស្លាម ជ្រុលនិយមមកពីអាហ្វហ្គានីស្ថាន អាចនឹងមានសមត្ថភាព ធ្វើការវាយប្រហារ ទៅលើសហរដ្ឋអាមេរិក នៅក្នុងរយៈពេល ប្រមាណ៦ខែទៀត ។

អនុរដ្ឋមន្ត្រីការពារជាតិ ទទួលបន្ទុកផ្នែកគោល នយោបាយ លោក Policy Colin Kahl បានប្រាប់គណៈកម្មការ សេវាកម្មប្រដាប់អាវុធ ព្រឹទ្ធសភាថា ក្រុមរដ្ឋឥស្លាមជ្រុលនិយម Islamic State-Khorasan Province ឬហៅកាត់ថា ISIS-K អាចនឹងមានសមត្ថភាព ធ្វើការវាយប្រហារ នៅបរទេស នៅក្នុងអំឡុង រយៈពេល៦ ខែទៅ១២ខែទៀត ។

លោកបានមានប្រសាសន៍ យ៉ាងដូច្នេះបន្តថា “យើងមានការប្រាកដចិត្តជាខ្លាំងថា ពួកគេមានបំណងធ្វើបែបនេះ ហើយយើងមានភស្តុតាង ដ៏ពិចារណាថា ពួកគេមានបំណង ។ ចម្ងល់នៅពេលនេះ គឺសមត្ថភាព” ។

គួរបញ្ជាក់ថា ក្រុមរដ្ឋឥស្លាមជ្រុល និយម ISIS-K ធ្លាប់បានធ្វើការ វាយប្រហារជាច្រើន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រួមទាំងការបំផ្ទុះគ្រាប់បែកសម្លាប់ សមាជិកសេវាកម្មសហរដ្ឋអាមេរិក ចំនួន១៣នាក់ នៅជិតអាកាសយានដ្ឋានអន្តរជាតិ Hamid Karzaiក្នុងទីក្រុងកាប៊ុល ស្របពេលដែលអាមេរិក ដកទ័ពចេញពីប្រទេសនេះ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top