ព័ត៌មានអន្តរជាតិ

Twitter ប្រកាស ពីការខាតបង់ប្រាក់ចំណូល សុទ្ធរាប់លានដុល្លារ ដោយសារតែការ ដោះស្រាយបណ្តឹង

សេនហ្វ្រេនស៊ីស្កូ ៖Twitter បានបង្ហោះការខាត បង់ប្រាក់សុទ្ធរបស់ខ្លួន ភាគច្រើនកើតឡើង ដោយសារតែដំណោះស្រាយ បណ្តឹង ទោះបីប្រាក់ចំណូល របស់វាបានកើនឡើង យ៉ាងខ្លាំងនាត្រីមាស ទី៣ ដោយការលក់ការផ្សាយ ពាណិជ្ជកម្មដ៏រឹងមាំ នៅជុំវិញពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុនមានមូលដ្ឋាន នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បាននិយាយ កាលពីថ្ងៃអង្គារថា ការខាតបង់សុទ្ធ របស់ខ្លួនមានចំនួន ៥៣៦,៨លានដុល្លារ ឬ ៦៧ សេនក្នុងមួយហ៊ុន នៅត្រីមាសនាខែកក្កដា ដល់ខែកញ្ញា នោះគឺជាធ្លាក់ចុះពីប្រាក់ ចំណេញ ២៨,៧លានដុល្លារ ឬ ៤សេនក្នុងមួយហ៊ុន ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។

ការខាតបង់រួមមានការគិតថ្លៃ សុទ្ធតែម្តងចំនួន៧៦៦ លានដុល្លារ ពីបណ្តឹងរបស់ម្ចាស់ភាគហ៊ុន ដែលក្រុមហ៊ុន បានដោះស្រាយ ។ Twitter បាននិយាយកាលពីខែមុនថា ខ្លួននឹងបង់ប្រាក់ ចំនួន ៨០៩,៥ លានដុល្លារ ដើម្បីដោះស្រាយបណ្តឹង សកម្មភាពថ្នាក់រួមមួយ ដោយចោទប្រកាន់ថា ក្រុមហ៊ុនបានបោកបញ្ឆោត វិនិយោគិនអំពីចំនួន អ្នកប្រើប្រាស់របស់ខ្លួន កំពុងកើនឡើង និងចំនួនអ្នកប្រើប្រាស់ ធ្វើអន្តរកម្មជាមួយ វេទិការបស់ខ្លួន ។

ប្រាក់ចំណូលបានកើនឡើង ៣៧ភាគរយ ដល់១,២៨ពាន់លានដុល្លារ ពី៩៣៦,២លានដុល្លារ ។ យោងតាមការស្ទង់មតិរបស់ FactSet បានឲ្យដឹងថា ជាមធ្យមអ្នកវិភាគរំពឹងថា ប្រាក់ចំណូលចំនួន ១,២៩ ពាន់លានដុល្លារ ។
ប្រភពដ៏ធំមួយ នៃការព្រួយបារម្ភសម្រាប់ វិនិយោគិន គឺការផ្លាស់ប្តូរឯកជនភាព ប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple រារាំងលទ្ធផលប្រចាំ ត្រីមាសរបស់ Snap ជាគូប្រជែង បានប្រកាសកាលពីដើមខែនេះ ។

Twitter បានបន្តថា វានៅតែលឿនពេក ក្នុងការវាយតម្លៃផលប៉ះពាល់ នៃការផ្លាស់ប្តូរ ផលប៉ះពាល់លើប្រាក់ចំណូល របស់ត្រីមាសគឺ “ទាបជាងការរំពឹងទុក”។ Twitter បានបន្ថែមថា ខ្លួនមានអ្នកប្រើប្រាស់សកម្ម ប្រចាំថ្ងៃចំនួន ២១១ លាននាក់ ជាមធ្យមក្នុងត្រីមាសទី៣ កើនឡើង១៣ភាគរយ ធៀបនឹងឆ្នាំមុន ។ អ្នកវិភាគរំពឹងថានឹងមាន ២១១,៥លាននាក់៕ ដោយ៖លី ភីលីព

Most Popular

To Top