ព័ត៌មានអន្តរជាតិ

របាយការណ៍ CDC ៖ មនុស្សពេញវ័យ អាមេរិក៥នាក់ ទទួលការព្យាបាល សុខភាពផ្លូវចិត្ត កាលឆ្នាំ 2020 ក្នុងអំឡុងពេល ជំងឺរាតត្បាត Covid

អាមេរិក ៖ របាយការណ៍ថ្មី ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានរកឃើញថា ប្រជាជនច្រើន ជាងមួយភាគប្រាំ នៃមនុស្សពេញវ័យ របស់សហរដ្ឋអាមេរិក បានទទួលការព្យាបាល សុខភាពផ្លូវចិត្ត កាលឆ្នាំ២០២០ ក្នុងអំឡុងពេលជំងឺ រាតត្បាតមេរោគ COVID-19 នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

មជ្ឈមណ្ឌលជាតិស្ថិតិ សម្រាប់សុខភាព (NHCS) របស់ CDC បានរកឃើញថា ២០,៣ ភាគរយ នៃអាយុលើសពី ១៨ ឆ្នាំត្រូវបានព្យាបាលក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ដែលកើនឡើង ជិត៧ ភាគរយពីឆ្នាំ២០១៩ ។ នេះរាប់បញ្ចូលទាំងជាង ១៦ ភាគរយ ដែលលេបថ្នាំ និង ១០ ភាគរយ បានទទួលការប្រឹក្សា ឬការព្យាបាល ពីអ្នកជំនាញសុខភាពផ្លូវចិត្ត ។

ភាពខុសគ្នាមានរវាងភេទ និងពូជសាសន៍ ជាមួយស្ត្រី និងមនុស្សធំស្បែកស ទំនងជាទទួលការព្យាបាល ជាងបុរស ឬមនុស្សដែលមានពណ៌សម្បុរ។ អំឡុងពេល នៃជំងឺរាតត្បាតរបាយការណ៍ ជាច្រើនបានរៀបរាប់លម្អិត អំពីការកើនឡើង នៃអត្រាថប់បារម្ភ និង ជំងឺធ្លាក់ទឹកចិត្តនៅទូទាំងសហរដ្ឋអាមេរិក។
របាយការណ៍ពីខែកញ្ញា ឆ្នាំ២០២១ បានរកឃើញថា ៤២ភាគរយនៃមនុស្ស បានរាយការណ៍ថា ជួបប្រទះបញ្ហាផ្លូវចិត្តកម្រិតស្រាល ក្នុងឆ្នាំ២០២០ បើធៀបនឹង៣២ ភាគរយ ក្នុងឆ្នាំ២០១៩ ។ របាយការណ៍ ក៏បានរកឃើញថា ១០ ភាគរយ នៃមនុស្សពេញវ័យ បាននិយាយថា ពួកគេមានរោគសញ្ញា ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ នៃការថប់បារម្ភ ឬជំងឺធ្លាក់ទឹកចិត្ត ។

លើសពីនេះទៀត ការសិក្សា របស់មូលនិធិគ្រួសារ Kaiser បានរកឃើញ ថា ៤១ ភាគរយ នៃមនុស្សពេញវ័យ អាមេរិកបានរាយការណ៍ ពីរោគសញ្ញានៃការថប់បារម្ភ ឬជំងឺធ្លាក់ទឹកចិត្ត នៅក្នុងខែមករា ឆ្នាំ ២០២១ បើធៀបនឹង១១ ភាគរយក្នុងឆ្នាំ២០១៩។ ជំងឺរាតត្បាតបានបង្កើតកន្លែង បង្កាត់ពូជដ៏ល្អឥតខ្ចោះ ខណៈជនជាតិ អាមេរិកព្យាយាមទប់ទល់ នឹងការបាត់បង់ការងារ និងការស្លាប់របស់មនុស្ស ជាទីស្រឡាញ់ ហើយប្រហែលជាខកខាន ក្នុងការថែទាំសុខភាព ផ្លូវចិត្ត ។
សម្រាប់របាយការណ៍ថ្មី បានចេញផ្សាយថា ក្រុមការងារ NCHS បានពិនិត្យមើលទិន្នន័យ ពីការស្ទង់មតិសុខភាពជាតិ ក្នុងឆ្នាំ២០១៩ និង២០២០ ៕ដោយ៖លី ភីលីព

Most Popular

To Top