អាមេរិក ៖ សត្វល្អិតដែលមានអាយុកាល ជាង១២០ លានឆ្នាំ មកហើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ ទើបតែដឹងថា សមាជិកមួយចំនួន នៃសត្វល្អិតអាចពង្រីក ទំហំខួរក្បាលរបស់ពួកគេ នៅពេល ដែលពួកគេហៀបនឹង ចាកចេញពីសំបុកទៅរកដៃគូ របស់ពួកវា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
អ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យ Drexel បានដឹងថា សត្វកណ្ដៀរ ដែលវិវត្តន៍ទៅជាស្តេច និងម្ចាស់ក្សត្រី ហើយសមាជិកតែមួយគត់ នៃហ្វូងនឹងចាកចេញពីសំបុក ព្រមទំាងអាចដុះលូតលាស់ផ្នែកអុបទិក នៃខួរក្បាលរបស់ពួកគេ ខណៈពួកគេហៀបនឹងចាកចេញពីសំបុកដើម្បីរួមរស់ និងសាងសង់លំនៅដ្ឋានផ្សេងទៀត ។
ពួកគេបានរកឃើញថា តំបន់នៅក្នុងខួរក្បាល ត្រូវគ្នានឹងតម្រូវការយល់ដឹង របស់សត្វល្អិត ប៉ុន្តែការផ្លាស់ប្តូរ នៅក្នុងខួរក្បាល បានកើតឡើងមុន ពេលពួកគេដឹងថា ពួកគេត្រូវការវា។ នេះបង្ហាញថា វាកើតឡើង នៅពេលសត្វល្អិតកំពុងវិវត្ត ទៅជាវណ្ណៈជាក់លាក់មួយ ក្នុងករណីនេះ ស្តេច ឬមហាក្សត្រី ។
សាស្ត្រាចារ្យ Sean O’Donnell នៃសាកលវិទ្យាល័យ Drexel ជាអ្នកដឹកនាំការស្រាវជ្រាវ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា ពាក្យថា វណ្ណៈនៅពេលអនុវត្ត ចំពោះសង្គមសត្វល្អិត គឺជាគំនិត ដែលអ្នកមានបុគ្គល ឯកទេសមានតួនាទីផ្សេងៗគ្នា ។ ប្រព័ន្ធសរសៃប្រសាទ ស្វែងយល់ពីរបៀបខួរក្បាល មានការវិវឌ្ឍ និងអភិវឌ្ឍ ជា មួយនឹងគំនិតថា រចនាសម្ព័ន្ធខួរក្បាល របស់បុគ្គលនឹងត្រូវបានរៀបចំ តាមតម្រូវការដែលវាប្រឈមមុខ ៕ដោយ៖លី ភីលីព