ព័ត៌មានអន្តរជាតិ

តួកគី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ២៣.០០០នាក់ នំាឲ្យចំនួនអ្នកឆ្លង សរុបកើនលើស ពី៨លាននាក់

អង់ការ៉ា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ថា ប្រទេសតួកគី កាលពីថ្ងៃសៅរ៍ បានបញ្ជាក់ពីករណី ឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២៣,០៩៦នាក់ ដែលបង្កើនចំនួនអ្នកឆ្លងដល់៨,០០៩,០៤០នាក់ នេះបើយោង តាមក្រសួង សុខាភិបាល របស់ខ្លួនបានបញ្ជាក់ យ៉ាងដូច្នេះ ។

ចំនួនអ្នកស្លាប់ ដោយសារវីរុស នៅក្នុងប្រទេសតួកគី បានកើនឡើងទៀត ចំនួន២០៣ នាក់ នាំឲ្យកើនឡើង ដល់៧០.៤១០នាក់ ខណៈដែលមនុស្ស២៨.៦៣២នាក់ទៀត បានជាសះស្បើយពីជំងឺ គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។

ក្រសួងបានឲ្យដឹងថា ការធ្វើតេស្តសរុបចំនួន៣៤៤.១៦៣នាក់ ត្រូវបានធ្វើឡើងក្នុងរយៈពេល១ ថ្ងៃកន្លងមកនេះ ។
គួររំលឹកថា ប្រទេសតួកគី បានចាប់ផ្តើមចាក់វ៉ាក់សាំង កូវីដ-១៩ ជាទ្រង់ទ្រាយធំកាលពីថ្ងៃទី១៤ ខែមករា បន្ទាប់ពីអាជ្ញាធរ បានអនុម័ត ការប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំង Sinovac របស់ប្រទេសចិន ។

ប្រជាជនតួកគី លើសពី៥៥.៣៧លាននាក់ បានទទួលវ៉ាក់សាំងលើកទី១របស់ពួកគេ ខណៈដែលជាង៤៨.៦១ លាននាក់ បានចាក់វ៉ាក់សាំង លើកទី២របស់ពួកគេ ។ រហូតមកដល់ពេលនេះ ប្រទេសតួកគី បានគ្រប់គ្រងថ្នាំជាង១១៦.២១ លានដូស រួមទាំងថ្នាំចាក់ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top