ព័ត៌មានអន្តរជាតិ

អ្នកទេសចរ ទៅកាន់ទីក្រុង Leiden អាចមើលឃើញរុក្ខជាតិ លិង្គជាផ្កា ដ៏កម្រមានក្លិនស្អុយ រីកលើកដំបូង ក្នុងរយៈពេលជិត២៥ ឆ្នាំ

ហូឡង់ ៖ រុក្ខជាតិលិង្គ ដ៏កម្រដែលមានក្លិន ស្អុយរលួយ និងរីកជាលើកដំបូងក្នុង រយៈពេលជិត២៥ ឆ្នាំ នៅសួនរុក្ខសាស្ត្រ ក្នុងប្រទេសហូឡង់ មុនពេលរួញឡើង និងស្លាប់មួយសប្តាហ៍ ក្រោយមក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ផ្កា Amorphophallus decus-silvae មានដើមកំណើត នៅក្នុងព្រៃត្រូពិច នៃប្រទេសឥណ្ឌូនេស៊ី ក៏ជារុក្ខជាតិលិង្គដ៏កម្រ ដោយសារតែវាត្រូវការ បរិយាកាសក្តៅ និងសើម។ ប៉ុន្តែផ្កាមួយនេះ បានចាប់ផ្តើមចេញផ្កានៅថ្ងៃទី២២ ខែតុលានៅ Hortus botanicus Leiden ជាសួនរុក្ខសាស្ត្រចំណាស់ ជាងគេបំផុតមួយ នៅក្នុងពិភពលោក ហើយបានរីកយ៉ាងពេញ លេញនៅចុងសប្តាហ៍នេះ ។

អ្នកស្ម័គ្រចិត្តសួន នាង Roos Kockenបានបង្ហោះ TikTok ដោយនិយាយទាំងសើចថា ដើមប្រដាប់ ភេទ ឬរុក្ខជាតិលិង្គឥឡូវរួញ ទាំងអស់ហើយកម្មករ បានកាត់វាចំហ ដើម្បីឲ្យអ្នកទស្សនា អាចមើល ឃើញខាងក្នុង ។ នាងបានបន្ថែមថា វានៅតែស្រស់ស្អាត ។

បើតាមការចេញផ្សាយថា អ្នករុក្ខសាស្ត្រនៅ Hortus មាន អាយុកាល តាំងពីឆ្នាំ១៦៣៨ ជឿថា នេះគ្រាន់តែជាលើកទី៣ទេ ដែលប្រភេទសត្វបានចេញផ្កា នៅអឺរ៉ុប។ ពេលវេលាចុងក្រោយ ដែលរុក្ខជាតិស្រដៀងគ្នានេះ បានចេញផ្កានៅ Leiden Hortus គឺនៅឆ្នាំ ១៩៩៧ ៕ដោយ៖លី ភីលីព

Most Popular

To Top