សិល្បៈ និង កម្សាន្ត

DK របស់ Seventeen ចំណាយទឹកប្រាក់​ ៥,៨លានដុល្លារ​ ទិញអគារពាណិជ្ជកម្ម Gangnam

កូរ៉េខាងត្បូង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី២ ខែវិច្ឆិកាបានឲ្យដឹងថា DK របស់ Seventeen បានក្លាយជាម្ចាស់អគារពាណិជ្ជកម្ម កម្ពស់​៥ជាន់​ នៅ Gangnam នាពេលថ្មីៗនេះតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop។

របាយការណ៍បាននិយាយថា DK បានទិញអគារពាណិជ្ជកម្ម កម្ពស់៥ជាន់នៅ Gangnam-gu ទីក្រុងសេអ៊ូល Shinsadong កាលពីខែសីហាឆ្នាំនេះ ដោយចំណាយប្រាក់ចំនួន ៦,៨ពាន់លានវ៉ុន (៥,៨លានដុល្លារអាមេរិក)។ Insiders ក៏បានបង្ហាញថា ដើម្បីពន្លឿនដំណើរការ នៃការទទួលបានប្រាក់កម្ចី សម្រាប់ការទិញអគារ DK បានបង្កើតសាជីវកម្មគេស្គាល់ថា RoaD.K ដែល idol គឺជាភាគហ៊ុនតែមួយគត់ និងធំជាងគេ។

អគារនេះត្រូវបានគេនិយាយថា មានទីតាំងនៅជិតស្ថានីយ៍ Apgujeong ក្នុងតំបន់ដែលកំពុងមាន ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះដែរ Seventeen ថ្មីៗនេះបានថតចម្លងសរុបចំនួន ១,៣៣៥,៨៦២ ក្នុងការលក់សប្តាហ៍ដំបូង ជាមួយនឹងការចេញអាល់ប៊ុមតូចទី៩ របស់ពួកគេ ‘Attacca’ ៕ ដោយ៖លី ភីលីព

Most Popular

To Top