ព័ត៌មានអន្តរជាតិ

Amazon ៖ ខ្លួននឹងបាញ់ បង្ហោះផ្កាយរណប អ៊ីនធើណេត ២ដំបូងនាចុងឆ្នាំ២០២០ តម្លៃ១,៧ពាន់ពាន់លានដុល្លារ

អាមរិក ៖ យោងតាមការស្នើ សុំអាជ្ញាប័ណ្ណពិសោធន៍ បានដាក់ជូនគណៈកម្មការ ទំនាក់ទំនងសហព័ន្ធ (FCC)ថា វាមានរយៈពេល ជាច្រើនឆ្នាំក្នុង ការបង្កើត ប៉ុន្តែក្រុមហ៊ុន Amazon នឹងបាញ់បង្ហោះផ្កាយរណបអ៊ីនធើណេត Project Kuiper ដំបូងរបស់ខ្លួន ទៅកាន់គន្លង នាឆ្នាំ២០២២ ជាការផ្លាស់ប្តូរនឹង ដែលធ្វើឲ្យក្រុមហ៊ុន បច្ចេកវិទ្យាយក្ស ចំណាយទឹកប្រាក់១,៧ពាន់ពាន់លានដុល្លារ ប្រឆាំងនឹង SpaceX និង OneWeb របស់ Elon Musk នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។

ឯកសារនេះបញ្ជាក់ថា គំរូផ្កាយរណបចំនួន ២ដាក់ឈ្មោះថា KuiperSat-1 និង KuiperSat-2 នឹងបាញ់បង្ហោះលើរ៉ុក្កែតពិសោធន៍ RS1 ដែលរចនាដោយ ABL Space Systems ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ។ Amazon បានបង្ហាញ Project Kuiper របស់ខ្លួនជាលើកដំបូង កាលឆ្នាំ២០១៨ ជាគំនិតផ្តួចផ្តើមមួយ ក្នុងគោលបំណងបង្កើត ក្រុមផ្កាយរណប ដែលមានឧបករណ៍ ចំនួន ៣,២៣៦ ដើម្បីបញ្ជូនអ៊ីនធើណេត ដល់ការគ្របដណ្តប់ អ៊ីនធើណេត broadband កម្រិតទាប ។

អនុប្រធានក្រុមហ៊ុន Amazon លោក Rajeev Badyal បាននិយាយនៅក្នុងប្លុកមួយ ដែលប្រកាស ពីការផ្លាស់ប្តូរនេះថា ផ្កាយរណបនឹង ធ្វើឲ្យក្រុមហ៊ុនសាកល្បង បច្ចេកវិទ្យាទំនាក់ទំនង និងបណ្តាញនឹងត្រូវបានប្រើ សម្រាប់ការរចនាផ្កាយរណប ចុងក្រោយ និងជួយឲ្យមានសុពលភាព ប្រតិបត្តិការបាញ់បង្ហោះ និងនីតិវិធីគ្រប់គ្រង បេសកកម្មដែលនឹងត្រូវបានប្រើ នៅពេលដាក់ពង្រាយពេញលេញ ។

គំរូទាំង២នេះនឹងដំណើរការ នៅចម្ងាយ ៣៦៦ ម៉ាយពីលើផែនដី ហើយរួមបញ្ចូល បច្ចេកវិទ្យា ដូចគ្នាស្ទើរតែទាំងអស់ បានគ្រោងទុក សម្រាប់ផ្កាយរណប អ៊ីនធើណេតចុងក្រោយ ។ បេសកកម្មនេះនឹងដាក់ជាផ្លូវការ ប្រឆាំងនឹងមហា អំណាចបច្ចេកវិជ្ជា អវកាសដូចជា SpaceX និង OneWeb ដែលបានចំណាយ ពេល ប៉ុន្មានឆ្នាំកន្លងមក ដើម្បីបង្កើតក្រុមតារា និករទាប របស់ពួកគេ ៕ដោយ៖លី ភីលីព

Most Popular

To Top