ព័ត៌មានអន្តរជាតិ

តេឡេស្កុប អវកាស Hubble ផ្តិត យករូបភាព នៃផ្កាយជិតស្លាប់ ខណៈណាសា ប្រដូចទៅនឹង ចង្រ្កានមេធ្មប់ ឬបណ្តាញពីងពាង អវកាសយក្ស អបអរពិធីបុណ្យ Hallowee

អាមេរិក ៖ អង្គការអវកាសយក្ស អាមេរិកណាសា បានចែករម្លែករូបភាពដ៏ គួរឲ្យខ្លាចនៃផ្កាយស្លាប់មួយ ដែលថតដោយតេឡេស្កុប អវកាស Hubble ហើយបានប្រដូចវាទៅ នឹងចង្រ្កានរបស់មេធ្មប់ ក្នុងការប្រារព្ធពិធីបុណ្យ Halloween នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

រូបភាពបង្ហាញពីផ្កាយ CW Leonis ស្ថិតនៅចម្ងាយ៤០០ឆ្នាំពន្លឺពីផែនដី ក្នុងក្រុមតារានិករ Leo ហើយជាប្រភេទ យក្សក្រហម ដែលមានបរិយាកាសសម្បូរ កាបូន ។ សម្រាប់ការបង្ហោះប្លក់ អំពីរូបភាព Halloween ណាសា បានប្រៀបធៀប វាទៅនឹងបណ្តាញ ពីងពាងអវកាសដ៏ធំ នៃសរសៃរពីងពាងជុំវិញ តំបន់ភ្លឺកណ្តាល ។

សរសៃរពីងពាងទាំងនេះ គឺបណ្តាលមកពីពពកធូលី នៃកាបូនខ្មៅដូចម្រែងភ្លើង ត្រូវបានបោះចោលពីស្រទាប់ ខាងក្រៅរបស់ផ្កាយ ហើយរុញចូល ទៅក្នុងចន្លោះទទេ ។ រូបភាពថ្មីនេះត្រូវបានបង្កើតឡើង ពីការសង្កេតជាបន្តបន្ទាប់ ដែលបានធ្វើឡើង ក្នុងរយៈពេល៥ឆ្នាំ ហើយត្រូវបានបង្កើតឡើងមុនពេល ណាសារាយការណ៍បញ្ហា ជាមួយនឹងតេឡេស្កុប Hubble កាលពីសប្តាហ៍មុន ។

វាមិនច្បាស់ថា ស្ថានភាពបច្ចុប្បន្នរបស់យាន សង្កេតគន្លងគោចរគឺជាអ្វីនោះទេ ប៉ុន្តែការអាប់ដេតចុងក្រោយ របស់ណាសា ដោយបាននិយាយថា វាត្រូវបានគេដាក់ នៅក្នុងកន្លែងសុវត្ថិភាព រង់ចាំការស៊ើបអង្កេត។ ជារៀងរាល់ឆ្នាំ ណាសាបញ្ចេញរូបភាព Hubble ដើម្បីអបអរពិធីបុណ្យ Halloween រួមទាំងផ្កាយជិតស្លាប់ ដែលមើលទៅដូចជា jack-o’-lantern និងភ្នែកឆ្មា ដែលមើលទៅដូចខឹង ៕ដោយ៖លី ភីលីព

Most Popular

To Top