កីឡា

West Ham បំបាក់ Liverpool ឲ្យស្គាល់រសជាតិចាញ់ ជាលើកដំបូង

គ្រូបង្វឹករបស់ ក្រុមញញួរធំ West Ham លោក David Moyes ត្រូវបានគេមើលឃើញថា កំពុងសម្លឹងមើលឃើញ ឱកាសប្រជែងពានរង្វាន់ Premier League ជាមួយនឹងតោខៀវ Chelsea ក្រោយយកជ័យជំនះដ៏ធំមួយ លើក្រុមហង្សក្រហម Liverpool កាលពីយប់មិញ។

West Ham អាចបំបាក់ឲ្យ Liverpool ស្គាល់ពាក្យថា បរាជ័យលើកដំបូងប្រចាំ រដូវកាលនេះជាមួយនឹងលទ្ធផល ប្រផិតប្រផោយ ៣ទល់នឹង២ ដែលក្នុងនោះមួយគ្រាប់ដំបូង របស់ West Ham បានដោយសារបាល់បញ្ចូលទីខ្លួនឯង របស់អ្នកចាំទី Alisson និង១គ្រាប់ទៀតដោយ Pablo Fornals និងមួយគ្រាប់ចុងក្រោយដោយ Kurt Zouma ។

ជ័យជំនះលើកនេះបានជួយ ឲ្យ West Ham ឡើងទៅចំណាត់ថ្នាក់លេខរៀងទី៣ បណ្តោះអាសន្នជំនួសឲ្យ Liverpool ហើយមានតែ៣ពិន្ទុប៉ុណ្ណោះ ក្នុងដៃដែលឈរពីក្រោយក្រុម កំពូលតារាង Chelsea ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top