លោក Simon Kofe រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទំនាក់ទំនង និងការបរទេស ប្រទេសទូវ៉ាលូ បានថតវីដេអូថ្លែងសន្ទរកថានៅលើដែនទឹកសមុទ្រក្នុងប្រទេសរបស់ខ្លួនផ្ទាល់តែម្ដង ទៅកាន់សន្និសីទបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ២០២១ (2021 United Nations Climate Change Conference) ឬ COP26 នៅក្នុងថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters ។
ថ្លែងនៅក្នុងសន្ទរកថាខាងលើនេះ រដ្ឋមន្ត្រីរូបនេះបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងនូវបញ្ហាបម្រែបម្រួលអាកាសធាតុ និងការកើនឡើងនីវ៉ូទឹកសមុទ្រ ដែលប៉ះពាល់មកកាន់ប្រទេសលោក។ លើសពីនេះលោកបាននិយាយពីសកម្មភាព ក៏ដូចជាវិធានការនានា ដែលប្រទេសរបស់លោកបានធ្វើដើម្បីទប់ស្កាត់បញ្ហាទាំងនេះ។
បើយោងតាមរូបភាពដោយប្រភពខាងលើ អ្វីដែលធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើល ជាពិសេសគឺអ្នកនៅលើបណ្ដាញសង្គមជាច្រើនបានចាប់អារម្មណ៍ខ្លាំងនោះគឺ លោក Simon បានពាក់ក្រវ៉ាត់ក អាវធំសមរម្យជាធម្មតាដើម្បីថតវីដេអូថ្លែងសន្ទរកថាទៅកាន់ប្រជុំ COP26 ខាងលើប៉ុន្តែគឺ លោកបានឈរថតនៅលើផ្ទៃទឹកសមុទ្រផ្ទាល់តែម្ដង៕
ប្រភព៖sabay