កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា ក្រុមតារាចម្រៀងនារី T-ara បានបង្ហាញឈុតខ្លីចំពោះ MVថ្មីសម្រាប់បទចម្រៀងចំណងជើងដំបូងរបស់ពួកគេ “Tiki Taka” ដែលធ្វើឲ្យគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្នុង MV នាង Teaser សមាជិក Jiyeon នាំអ្នកទស្សនាចូលទៅក្នុងឈុតកាន់ភួងផ្កា បន្ទាប់មកនាងចូលរួមជាមួយសមាជិកឯទៀតៗក្នុងបន្ទប់រង់ចាំដែលភ្លឺច្បាស់ ហើយនារីម្នាក់ៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តនឹងទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ពួកគេ។
ទន្ទឹមនឹងនេះបទចម្រៀងដំបូងរបស់ T-ara គឺបទ “Tiki Taka” បង្ហាញក្បាច់រាំគួរឲ្យចាប់អារម្មណ៍ជាមួយនឹងចង្វាក់បាសដ៏ខ្លាំង។ ក្រុមរាំ LACHICA បានចូលរួមបង្កើតក្បាច់រាំនេះ។
អាល់ប៊ុមថ្មីរបស់ T-ara ‘Re: T-ARA’ នឹងចេញនៅសប្ដាហ៍ក្រោយនៅថ្ងៃទី ១៥ ខែវិច្ឆិកា វេលាម៉ោង ៦ ល្ងាច ។ រង់ចាំទស្សនា MV Teaser របស់តារាស្រីខាងលើ!៕
ដោយ៖លី ភីលីព