កីឡា

ប្រធានក្លឹប Fenerbahce ប្រាប់ឲ្យ Ozil ផ្តោតយកចិត្តទុកដាក់លើបាល់ទាត់ឡើងវិញ

កីឡាករអាល្លឺម៉ង់ Mesut Ozil មកដល់ពេលនេះត្រូវបានមនុស្សជិតស្និទ្ធស្ទើរតែគ្រប់គ្នាប្រាប់ ឲ្យងាកមកចាប់អារម្មណ៍និងផ្តោតសំខាន់ទៅលើការ ប្រកួតបាល់ទាត់ឡើងវិញដោយក្នុងនោះសូម្បីតែប្រធានក្លឹប Fenerbache លោក Ali Koc ក្តីក៏បានផ្ញើសារក្រើនរំលឹកគាត់ផងដែរ។

បុរសវ័យ៣៣ឆ្នាំរូបនេះបានចាប់ផ្តើមលេងនៅ ក្នុងប្រទេសតួកគីតាំងតែពីខែមករាឆ្នាំ២០២១ មកម្ល៉េះបន្ទាប់ពីបានសម្រេចចិត្តក្នុងការចាកចេញពីកាំភ្លើងធំ Arsenal ប៉ុន្តែលទ្ធផលហាក់មិនដូចទៅ នឹងការរំពឹងទុកទាំងកីឡាករនិងក្លឹបឡើយ។

ចុងក្រោយនេះមិនត្រឹមតែទំរង់លេងអន់នោះទេសូម្បី តែចំនួនការប្រកួតក៏ថយចុះហើយមិនត្រឹមតែប៉ុណ្ណោះ កីឡាករផ្ទាល់តែងតែបានពោលពាក្យថាមិនពេញចិត្ត ចំពោះស្ថានភាពរបស់ខ្លួនជាមួយនឹងក្លឹប Fenerbahce ទៀតដែលប្រធានក្លឹបលោក Koc បានឆ្លើយតបថានេះគឺជាអ្វីដែលគាត់ត្រូវតែផ្តោតយកចិត្តទុកដាក់ ឡើងវិញហើយគួរតែបង្ហាញពីសមត្ថភាព និងតម្លៃរបស់គាត់ចំពោះក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top