បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា កុមារនៅអាមេរិកប្រមាណជាជាង ១៤ម៉ឺននាក់ បានបាត់បង់ជីវិតឪពុកម្តាយ ឬអាណាព្យាបាល នៅអំឡុងពេលកូវីដ។
ជាការស្រាវជ្រាវ ដែលត្រូវបានធ្វើឡើងដោយ Business Insider បានបន្តទៀតថាតួលេខ គឺបានបង្ហាញថាកុមារម្នាក់ ក្នុងចំណោមកុមារ៥០០នាក់នៅទូទាំងអាមេរិក គឺបានទទួលរងនូវសោកនាដកម្មបែបនេះ ហើយស្ថានភាពនេះនឹងអាចបណ្តាលឲ្យទៅជា បញ្ហាផ្លូវចិត្តនិងបញ្ហាហិរញ្ញវត្ថុ។
ទិន្នន័យនេះក៏បង្ហាញផងដែរ អំពីភាពខុសគ្នាខ្លាំងតាមរយៈជាតិសាសន៍ និងពណ៍សំបុរ ដោយកុមារភាគច្រើនប្រហែល ៦៥ភាគរយជាសមាជិក នៃក្រុមជនជាតិភាគតិច របស់អាមេរិក។
គួរឲ្យដឹងដែរថាអាមេរិកគឺជាប្រទេស ដែលទទួលរងនូវការវាយប្រហារ ដោយកូវីដខ្លាំងក្លាជាងគេលើលោក ដោយក្នុងនោះប្រមានជា ៤៧លាននាក់បានឆ្លងវិរុសកូវីដ និងប្រមាណជា៧៦៤ពាន់នាក់ បានបាត់បង់ជីវិត៕ ប្រែសម្រួល៖ស៊ុនលី